Connect with us

ព័ត៌មានអន្ដរជាតិ

មេខ្លោង​ស្ទើរតែ​ទាំងអស់ ​នៃ​ការវាយប្រហារ​នៅវៀតណាម ត្រូវបាន​ចាប់ខ្លួន

បានផុស

នៅ

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់កាលពីថ្ងៃសុក្រទី១៦ខែមិថុនាថា ជនសង្ស័យជាង៥០នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ លើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរ ក្នុងខេត្ត Dak Lak ត្រូវបានចាប់ខ្លួន ដោយក្នុងនោះរួមមានទាំងមេខ្លោងភាគច្រើនផងដែរ។

(រូបថត៖ ទូរទស្សន៍វៀតណាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្រសួងសន្តិសុខសាធារណៈនិយាយថា ជនសង្ស័យភាគច្រើនគឺជាយុវជននៃក្រុមជនជាតិភាគតិចនៅក្នុងខេត្ត Dak Lak។ ជនសង្ស័យនិយាយថា ពួកគេត្រូវបានញុះញង់និងបង្ខំឲ្យធ្វើរឿងនេះ ដោយមានអ្នកសន្យាថា នឹងនាំពួកគេទៅក្រៅប្រទេស។

មេខ្លោងម្នាក់ឈ្មោះ Y Tho Ayun អាយុ៣៥ឆ្នាំ ឬគេស្គាល់ថា Ama Kzruh បានប្រាប់អាជ្ញាធរថា គាត់ញុះញង់អ្នកភូមិនៅ Dak Lak ឲ្យបើកការបាញ់ប្រហារលើការិយាល័យនៅក្នុងឃុំ Ea Ktur និង Ea Tieu។ គាត់​​សារភាព​ថា គាត់​បានចុច​ឈ្មោះ​មនុស្សដែលគាត់​ទុក​ចិត្ត​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងសន្តិសុខសាធារណៈ និយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីស្វែងរកជនសង្ស័យផ្សេងទៀតនៅក្នុងការវាយប្រហារនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ចាប់បានមេខ្លោងម្នាក់ ពាក់ព័ន្ធការវាយប្រហារ នៅខេត្តជាប់ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៤ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម