ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាក់ជំហរ បាញ់នុយក្លេអ៊ែរ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា រុស្ស៊ី នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើខ្លួនប្រឈមមុខនឹងការគំរាមកំហែងអត្ថិភាព។

លោកប្រធានាធិបតី បានកត់សម្គាល់បែបនេះ ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ឆ្លើយតបទៅនឹងសំណួរអំពីគោលជំហររបស់លោកលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោកនិយាយថា “អាវុធនុយក្លេអ៊ែរ ត្រូវបានបង្កើតឡើងដើម្បីធានាសន្តិសុខរបស់យើងក្នុងន័យទូលំទូលាយបំផុត និងអត្ថិភាពនៃរដ្ឋរុស្ស៊ី។ យើងមិនមានតម្រូវការបែបនេះឡើយ ហើយការពិភាក្សាអំពីប្រធានបទនេះ បានធ្វើឲ្យកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ធ្លាក់ចុះលែងខ្លាំងដូចមុន”។
ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បាននិយាយអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅបេឡារុស ដោយបញ្ជាក់ថា ដំណើរការបានចាប់ផ្តើមរួចហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។

លើសពីនេះ លោកពូទីនបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ នឹងមិនចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយលោកខាងលិចឡើយ ព្រោះថា បើរុស្ស៊ី កាត់បន្ថយឃ្លាំងអាវុធ នោះខ្លួននឹងមានគុណវិបត្តិ។
គួរបញ្ជាក់ថា សន្ធិសញ្ញា New Start គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនៅសល់ចុងក្រោយរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF និង Open Skies ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។
កិច្ចព្រមព្រៀងនេះ កំណត់ការស្តុកអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ ហើយអាចឲ្យពួកគេត្រួតពិនិត្យទីតាំងយោធារបស់គ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីការអនុលោមតាមច្បាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បង្ហាញលក្ខខណ្ឌ វិលត្រលប់ទៅសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START វិញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់