ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ មានក្រួសក្នុងតម្រងនោម ធំបំផុតលើលោក ទំហំប៉ុនខ្ទឹមបារាំង
បុរសស្រីលង្កាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក ដោយមានក្រួសក្នុងតម្រងនោមធំបំផុត។
បុរសម្នាក់នោះមានឈ្មោះ Canistus Coonghe ជាយុទ្ធជនចូលនិវត្ត ហើយក្រួសក្នុងតម្រង់នោមរបស់គាត់ មានទំហំប៉ុនខ្ទឹមបារាំង។
កំណត់ត្រាពិភពលោក Guinness បានអះអាងថា ក្រួសនោះមានបណ្តោយ៩១៣.៣៧ សង់ទីម៉ែត្រ, ទទឹង១០.៥៥សង់ទីម៉ែត្រ និងទម្ងន់៨០០ក្រាម។
វេជ្ជបណ្ឌិត Kugadas Sutharshan ដែលយកក្រួសនេះចេញ ក្នុងអំឡុងពេលវះកាត់កាលពីថ្ងៃទី១ខែមិថុនានៅពេទ្យទាហានក្នុងទីក្រុង កូឡុំបូ បាននិយាយថា ទោះបីជាក្រួសនេះ ស្ថិតនៅក្នុងក្រលៀនខាងស្តាំរបស់គាត់ក៏ដោយ ប៉ុន្តែសរីរាង្គរបស់គាត់គឺដំណើរការដូចធម្មតា។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ សម្រាប់ក្រួសក្នុងតម្រងនោមធ្ងន់បំផុត គឺមានទម្ងន់៦១៦ក្រាម របស់បុរសជនជាតិប៉ាគីស្ថាននៅឆ្នាំ២០០៨។
ទន្ទឹមនឹងនោះដែរ ក្រួសក្នុងតម្រងនោមវែងបំផុត គឺមានប្រវែង១៣សង់ទីម៉ែត្រ ដែលត្រូវបានវះកាត់យកចេញពីបុរសជនជាតិឥណ្ឌាម្នាក់នៅឆ្នាំ២០០៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ៧ វិធី ការពារគ្រួសតម្រងនោម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ