Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken បញ្ជាក់គោលបំណង សម្រាប់ដំណើរទស្សនកិច្ចទៅ ចិន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រទី១៦ខែមិថុនាថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិននាពេលខាងមុខ គឺមានគោលបំណងជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង ដោយការដោះស្រាយភាពខ្វែងគំនិតគ្នា និងចៀសវាងការគណនាខុសណាមួយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken និយាយថា “ការប្រកួតប្រជែងខ្លាំង គឺទាមទារឲ្យផ្នែកការទូតត្រូវធានាថា ការប្រកួតប្រជែង នឹងមិនឈានទៅដល់ការប្រឈមមុខដាក់គ្នា ឬជម្លោះនោះទេ។ នោះហើយជាអ្វីដែលពិភពលោកចង់បានពីទាំងសហរដ្ឋអាមេរិក និងចិន”។

គួរបញ្ជាក់ថា លោក Blinken នឹងធ្វើកិច្ចពិភាក្សានៅថ្ងៃអាទិត្យនិងថ្ងៃចន្ទ ក្នុងទីក្រុងប៉េកាំង សម្រាប់ដំណើរលើកដំបូងរបស់អ្នកការទូតអាមេរិកកំពូល នារយៈពេលជិតប្រាំឆ្នាំមកនេះ។

ដំណើរ​​នេះ ​ត្រូវ​បានរៀបចំសាជាថ្មី បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់លោក Blinken ទៅ​ទីក្រុង​ប៉េកាំងកាលពី​ខែ​កុម្ភៈ បន្ទាប់​ពីទី​ក្រុង​វ៉ាស៊ីនតោន​ ​និយាយ​ថា​ ខ្លួន​បាន​រក​ឃើញបាឡុងចារកម្មចិន ហើយ​ក្រោយ​មក​បាន​បាញ់​ទម្លាក់បាឡុងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក Blinken ផ្អាកដំណើរទស្សនកិច្ចទៅចិន ដោយសារបាឡុងហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម