ព័ត៌មានអន្ដរជាតិ
ណាតូ ដាក់ចេញផែនការងាយៗសម្រាប់ អ៊ុយក្រែន ចូលជាសមាជិក
សម្ព័ន្ធមិត្តរបស់អង្គការណាតូកំពុងពិចារណាផែនការដែលអាចធ្វើឲ្យអ៊ុយក្រែនកាន់តែងាយស្រួល ក្នុងការចូលជាសមាជិកជាមួយសម្ព័ន្ធភាពយោធាមួយនេះ ដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវផែនការសកម្មភាពសមាជិកភាព (MAP) ឡើយ ហើយសំណើនេះក៏អាចក្លាយជាផ្លូវការផងដែរ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ណាតូនៅប្រទេសលីទុយអានី ។

គំនិតដែលត្រូវបានដាក់ចេញដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបង្ហាញថា សម្ព័ន្ធមិត្តយល់ព្រមអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវផែនការ MAP ដែលរួមមានកំណែទម្រង់អភិបាលកិច្ចយោធា និងលទ្ធិប្រជាធិបតេយ្យជាហូរហែ ដែលប្រទេសបេក្ខជនត្រូវតែបំពេញ មុនពេលចូលជាសមាជិកឡើយ ។
ទោះជាយ៉ាងណា ការដកចេញផែនការ MAP ចេញនេះ នឹងគ្រាន់តែបង្កើនល្បឿនក្នុងការប៉ុនប៉ងរបស់អ៊ុយក្រែនដើម្បីក្លាយជាសម្ព័ន្ធភាពនេះប៉ុណ្ណោះ ហើយមិនផ្តល់ការធានាណាមួយថា រដ្ឋាភិបាលទីក្រុងកៀវនឹងទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទសម្រាប់សមាជិកភាពនេះនោះទេ ។

ម្យ៉ាងទៀត មិនមែនរដ្ឋជាសមាជិកអង្គការណាតូទាំងអស់សុទ្ធតែមានភាពវិជ្ជមាន ចំពោះផែនការដែលបានស្នើឡើងនេះនោះទេ ដោយសារពួកគេបារម្ភថា ការដកផែនការ MAP សម្រាប់អ៊ុយក្រែន នឹងធ្វើឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀក និងពង្រីកជម្លោះកាន់តែធំឡើងៗផងដែរ ។
ទន្ទឹមនោះ មតិមួយចំនួនក៏បានលើកឡើងស្រដៀងគ្នាពីបញ្ហានៃការប្រើប្រាស់នៃវិធានការបែបនេះផងដែរ ព្រោះវាប្រហែលជាមិនអាចធ្វើអ្វីបានជាក់ស្តែងសម្រាប់អ៊ុយក្រែននោះទេ ខណៈដែលមតិផ្សេងទៀតបានសម្តែងការព្រួយបារម្ភថា ការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន អាចមានគ្រោះថ្នាក់ ព្រោះវានឹងជំរុញឲ្យរុស្ស៊ីចូលរួមក្នុងជម្លោះដើម្បីមកការពារអ៊ុយក្រែនមិនឲ្យក្លាយជាសមាជិកសម្ព័ន្ធភាពយោធាមួយនេះឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ពូទីន ព្រមានថា ណាតូ នឹងមានសង្គ្រាមបើកចំហជាមួយរុស្ស៊ី បើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ