Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្តជីកគាស់កាយស្តុកអាវុធមានទាំងប៉ុន្មានជួយ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin កាលពីពេលថ្មីៗនេះបានស្នើដល់សម្ព័ន្ធមិត្តឲ្យជីកគាស់កាយស្តុកអាវុធ និងទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានផ្ដល់ជូនយោធាអ៊ុយក្រែន ដើម្បីជួយទប់ទល់សង្គ្រាមជាមួយរុស្ស៊ី ដែលនៅតែអូសបន្លាយពេល ។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin

នៅក្នុងកិច្ចប្រជុំជាមួយក្រុមទំនាក់ទំនងផ្នែកការពារជាតិអ៊ុយក្រែន លោក Austin បានស្វាគមន៍ចំពោះការសន្យានាពេលថ្មីៗនេះរបស់សម្ព័ន្ធមិត្ត ហើយថែមទាំងស្នើឲ្យសមាជិកនៃក្រុមនេះ បន្តជីកគាស់កាយឲ្យអស់នូវសព្វាវុធការពារដែនអាកាស ដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី ។

លោកបានពន្យល់ថា រដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ ក៏នឹងពិភាក្សាអំពីតម្រូវការបន្ទាន់របស់កងទ័ពអ៊ុយក្រែន ក៏ដូចជាផែនការរយៈពេលវែងសម្រាប់ការហ្វឹកហ្វឺន និងការធានានូវអន្តរប្រតិបត្តិការរបស់រដ្ឋាភិបាលទីក្រុងកៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ហូឡង់ និងដាណឺម៉ាកក៏នឹងពន្យល់ប្រាប់រដ្ឋមន្ត្រីការពារជាតិ អំពីកម្មវិធីរបស់ពួកគេក្នុងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនឲ្យចេះប្រើយន្តហោះចម្បាំង F-16 ខណៈដែលអាល្លឺម៉ង់ និងប៉ូឡូញ ត្រៀមរាយការណ៍អំពីការផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard ផងដែរ ។

ជាចុងក្រោយលោក Austin បានបញ្ជាក់ថា “នៅពេលនេះយើងនឹងបន្តផ្តល់អាវុធដែលមានសមត្ថភាពខ្លាំងៗដល់អ៊ុយក្រែន ដើម្បីបំពេញចន្លោះខ្វះខាត ក៏ដូចជាអាវុធទុកសម្រាប់ប្រើរយៈពេលវែងពីការលុកលុយរបស់រុស្ស៊ីផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ណាតូ ដាក់ចេញផែនការងាយៗសម្រាប់ អ៊ុយក្រែន ចូលជាសមាជិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម