ព័ត៌មានអន្ដរជាតិ
បក្សចលនាឆ្ពោះទៅមុខ ពន្យារកិច្ចប្រជុំបង្កើតរដ្ឋាភិបាលថ្មី ព្រោះនៅចាំអ៊ុតលទ្ធផលបោះឆ្នោតផ្លូវការ
ក្រុមចម្រុះទាំង ៨ ដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ បានសម្រេចពន្យារពេលកិច្ចប្រជុំពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មីពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២២ ខែមិថុនា ដើម្បីរង់ចាំអ៊ុតលទ្ធផលបោះឆ្នោតសកលជាផ្លូវការដែលត្រៀមប្រកាសពីសំណាក់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) នៅថ្ងៃទី២១ ខែមិថុនា ។

យោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ការបញ្ជាក់លទ្ធផលបោះឆ្នោតជាផ្លូវការរបស់ EC នឹងផ្តល់នូវរូបភាពកាន់តែច្បាស់អំពីចំនួនអាសនៈតាមមណ្ឌលបោះឆ្នោត និងបញ្ជីគណបក្សដែលគណបក្សចម្រុះនីមួយៗបានឈ្នះ ជាពិសេសវាក៏ជាកត្តាសំខាន់មួយក្នុងការកំណត់ចំនួនអាសនៈគណៈរដ្ឋមន្ត្រីដែលពួកគេនឹងទទួលបានផងដែរ ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរកាលដែលដឹកនាំដោយប្រធានគណបក្សចលនាឆ្ពោះទៅមុខ និងបេក្ខភាពនាយករដ្ឋមន្ត្រីលោក Pita Limjaroenrat នឹងជួបប្រជុំគ្នានៅថ្ងៃទី២០ ខែមិថុនា នៅទីស្នាក់ការគណបក្សថៃសាងថៃ ដើម្បីធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីក្រុមការងារទាំងអស់អំពីបញ្ហាផ្សេងៗ ខណៈជម្លោះរវាងគណបក្សចលនាឆ្ពោះទៅមុខ និងបក្សភឿថៃជុំវិញប្រធានសភា នៅតែមិនទាន់អាចដោះស្រាយបាននៅឡើយទេ ។

EC រំពឹងថានឹងប្រកាសលទ្ធផលបោះឆ្នោតនៃសមាជិកសភាក្នុងបញ្ជីគណបក្សចំនួន ១០០ និងសមាជិកសភាមណ្ឌលបោះឆ្នោតចំនួន ៤០០ នាក់ លើកលែងតែករណីចំនួន ៧១ ប៉ុណ្ណោះដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។
សមាជិកសភាមណ្ឌលចំនួន ៧១ រូបដែលជាប់ឆ្នោតនោះរួមមាន ២១ រូបមកពីគណបក្សភូមិចៃថៃ, ១៧ រូបមកពីបក្សភឿថៃ, ១៦រូបមកពីគណបក្ស ផាឡាង ប្រាចារ៉ាត់, ៦ រូបមកពីបក្សចលនាទៅមុខ, ៣ រូបមកពីគណបក្សប្រជាធិបតេយ្យ និងថៃរួបរួមជាតិ, ២ រូបមកពីគណបក្សថៃសាងថៃ និង ១ រូបទៀតពីបក្សភឿថៃរួមផាឡាង ។
គួរបញ្ជាក់ថា គណបក្សចម្រុះទាំង ៨ មានដូចជា គណបក្សចលនាឆ្ពោះទៅមុខ, បក្សភឿថៃ, បក្សថៃសាងថៃ, បក្សប្រាឆាឆាត, បក្សសេរីរួមថៃ, បក្សភឿថៃរួមផាឡាង, បក្ស FAIR និងបក្សផ្លុងសង្គមម៉ៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្តជីកគាស់កាយស្តុកអាវុធមានទាំងប៉ុន្មានជួយ អ៊ុយក្រែន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត