Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាចំនួន ៣ ដែលលោក Blinken នឹងលើកយកមកពិភាក្សាជាមួយ ចិន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅលើផ្លូវធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន ខណៈលោក​បាន​ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​ដំបូងគេនៃ​រដ្ឋបាល​លោក Biden ដែល​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជា ព័ត៌មានលម្អិតនៃកាលវិភាគរបស់លោក Blinken មិនត្រូវបានបង្ហាញក៏ដោយ ប៉ុន្តែលោកទំនងជាជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping ខណៈរបៀបវារៈវិញនោះ អាចជាការផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងទ្វេភាគីតៃវ៉ាន់ និងជម្លោះនៅអ៊ុយក្រែន ជាពិសេសបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ដែលកំពុងស្ថិតក្នុងកម្រិតទាបមែនទែន ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏ទំនងជានឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងអ្នកការទូតកំពូលលោក Wang Yi ផងដែរ ។

លោក Blinken បានចាកចេញពីមូលដ្ឋានទ័ពអាកាសមួយនៅជិតទីក្រុងវ៉ាស៊ីនតោនកាលពីយប់ថ្ងៃសុក្រ ហើយនឹងមកដល់រដ្ឋធានីចិននៅថ្ងៃអាទិត្យនេះ ខណៈលោកនឹងបន្តស្នាក់នៅរហូតដល់ថ្ងៃចន្ទ ។

ដំបូងឡើយលោក Blinken ត្រូវបានកំណត់ពេលធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែកុម្ភៈ ប៉ុន្តែការធ្វើដំណើរនេះត្រូវបានពន្យារពេល បន្ទាប់ពីបាឡុងចារកម្មចិនបានហោះពីលើទឹកដីសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា គោលបំណងរបស់លោក Blinken នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺដើម្បីបង្កើតទំនាក់ទំនងបើកចំហ និងជំរុញឲ្យប្រទេសទាំងពីរអាចគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេប្រកបដោយការទទួលខុសត្រូវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Blinken បញ្ជាក់គោលបំណង សម្រាប់ដំណើរទស្សនកិច្ចទៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម