ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការរបស់រុស្ស៊ីក្នុងការកម្ចាត់កងទ័ពអ៊ុយក្រែនត្រូវបានបញ្ចប់ហើយ ដោយសារតែការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ កាន់តែតិចទៅៗ ។

លោក Peskov បានប្រាប់ទូរទស្សន៍រុស្ស៊ី RT Arabic ថា “អ៊ុយក្រែនមានកម្លាំងយោធាយ៉ាងខ្លាំងក្លា នៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹក ប៉ុន្តែកិច្ចការកម្ចាត់យោធានេះ ត្រូវបានបញ្ចប់ជាចម្បងក្រោមផែនការដែលដាក់ចេញដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយសារតែនៅពេលនេះ យើងឃើញស្រាប់ហើយ អ៊ុយក្រែនកំពុងប្រើប្រាស់អាវុធក្នុងកម្រិតតិចមែនទែន ។
ដោយឡែក ពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចចរចារកសន្តិភាពវិញ លោក Peskov បាននិយាយថា រុស្ស៊ីមិនអាចទទួលយកបាននោះទេ ប្រសិនបើគំនិតផ្តួចផ្តើមសន្តិភាពដែលអ៊ុយក្រែនដាក់ចេញមកមានលក្ខណៈផ្សេងៗគ្នា និងមិនទាក់ទងទៅនឹងជំហររបស់រុស្ស៊ី ប៉ុន្តែទោះជាយ៉ាងណា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការសន្ទនាណាមួយជាមួយទីក្រុងកៀវ ។

គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាហ្វ្រិកជាច្រើនរូបទៅកាន់អ៊ុយក្រែនកាលពីថ្ងៃសុក្រសប្ដាហ៍មុន, ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានរំលឹកឡើងវិញថា ប្រទេសរបស់លោកនឹងមិនពិភាក្សាអំពីការបញ្ចប់ជម្លោះនេះនោះទេ រហូតទាល់តែរុស្ស៊ីដកទ័ពចេញពីព្រំដែនរបស់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្តជីកគាស់កាយស្តុកអាវុធមានទាំងប៉ុន្មានជួយ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?