ព័ត៌មានអន្ដរជាតិ
ត្រឹម២រដ្ឋនៅឥណ្ឌា មានមនុស្សស្លាប់ដល់ទៅជិត១០០នាក់ ដោយសាររលកកម្តៅ
មនុស្សយ៉ាងតិច៩៦នាក់ បានស្លាប់នៅរដ្ឋដែលមានប្រជាជនច្រើនបំផុតទាំង២ របស់ឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែរលកកម្តៅ។
ការស្លាប់បានកើតឡើងនៅរដ្ឋភាគខាងជើង Uttar Pradesh និងរដ្ឋភាគខាងកើត Bihar ដោយនៅទីនោះ អាជ្ញាធរបានព្រមានកុំឲ្យប្រជាពលរដ្ឋចេញក្រៅឲ្យសោះ នៅពេលថ្ងៃ។
នៅរដ្ឋ Uttar Pradesh មនុស្សសរុប៥៤នាក់ ត្រូវបានរាយការណ៍ថាបាត់បង់ជីវិតក្នុងស្រុក Ballia។ អាជ្ញាធររកឃើញថា អ្នកស្លាប់ភាគច្រើនគឺមានអាយុលើស៦០ឆ្នាំ និងជាអ្នកសុខភាពមិនល្អស្រាប់។
មន្ត្រីពេទ្យនៅ Ballia និយាយថា ក្នុងរយៈពេលបីថ្ងៃ អ្នកជំងឺប្រហែល៣០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក ដោយសារជំងឺផ្សេងៗដែលកាន់តែធ្ងន់ធ្ងរ ដោយសារកម្តៅ។ ភាគច្រើននៃអ្នកជំងឺគឺមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលចេញរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង ក្អួត រាក ពិបាកដកដង្ហើម និងបញ្ហាទាក់ទងនឹងបេះដូង។
កាលពីថ្ងៃអាទិត្យ ស្រុក Ballia បានជួបប្រទះសីតុណ្ហភាពអតិបរិមា៤៣អង្សាសេ ពោលគឺលើសពីកម្រិតធម្មតា ៥អង្សា។ ចំណែកនៅទីក្រុង Patna សីតុណ្ហភាពអតិបរមាបានឈានដល់ ៤៤.៧អង្សាសេ កាលពីថ្ងៃសៅរ៍។
ស្របពេលជាមួយគ្នានោះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានចេញការប្រកាសអាសន្នដោយនិយាយថា រលកកម្ដៅនឹងបន្តប៉ុន្មានថ្ងៃទៀត នៅផ្នែកខ្លះនៃរដ្ឋ Uttar Pradesh។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលរលកកម្តៅ ប្រទេសឥណ្ឌា តែងតែជួបប្រទះបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងរ ដោយមនុស្សរាប់សិបលាននាក់ ក្នុងចំណោមប្រជាជនចំនួន១.៤ពាន់លាននាក់របស់ខ្លួន មិនមានទឹកប្រើប្រាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ