ព័ត៌មានអន្ដរជាតិ
ស្ត្រីនៅ វៀតណាម ត្រូវចោរឆក់ខ្សែកបែរឈរអស់សំណើច ដោយសារតែមូលហេតុមួយ
គេហទំព័រវៀតណាម thanhnien.vn រាយការណ៍អំពីករណីវីដេអូឃ្លិបមួយដែលត្រូវបានគេពិភាក្សាយ៉ាងច្រើននៅលើបណ្ដាញសង្គម។ បន្ទាប់ពីមានស្ត្រីម្នាក់ត្រូវចោរឆក់ខ្សែក ខណៈដើរបោសសំរាមមុខផ្ទះ ប៉ុន្តែប្រតិកម្មរបស់ជនរងគ្រោះបានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង។ ព្រោះនាងនៅស្ងៀមមិនធ្វើអ្វីទាំងអស់ ហើយថែមទាំងសើចយ៉ាងសប្បាយរីករាយថែមទៀតផង។

ក្នុងវីដេអូឃ្លិបគេឃើញនារីម្នាក់កំពុងបោសសំរាមនៅតាមផ្លូវមុខផ្ទះ ស្រាប់តែបុរសម្នាក់ជិះម៉ូតូមកជិត រួចក៏លូកដៃទៅទាញខ្សែកមាសនៅកនាងយ៉ាងរហ័ស។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនាងមិនបានភ័យស្លន់ស្លោ ផ្ទុយទៅវិញ ស្ត្រីម្នាក់នេះបានសើចយ៉ាងខ្លាំង ហើយស្រែកប្រាប់ចោរដែលជិះចេញនោះថាវាជាមាសក្លែងក្លាយទេ។
ទាក់ទងនឹងហេតុការណ៍នេះ ជនរងគ្រោះអាយុ៤៥ឆ្នាំបានបង្ហើបឲ្យដឹងថា “ពេលនោះខ្ញុំសើច ហើយនិយាយខ្លាំងៗថាវាជាមាសក្លែងក្លាយ។ ហើយចោរក៏ធ្វើពុតជាបោះខ្សែក ប៉ុន្តែនៅទីបំផុត គាត់នៅតែរើសវា ហើយរត់គេចខ្លួន”។ ទោះយ៉ាងណា នាងបានរាយការណ៍ទៅប៉ូលិស ហើយខ្សែកដែលនោះនាងបានទិញក្នុងតម្លៃ ២៥ លានដុង (១.០៦២ដុល្លារ)។
យ៉ាងណាមិញ មកដល់ពេលនេះខាងសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៦ មិថុនា ប្រជាពលរដ្ឋរាយការណ៍ពីករណីចោរឆក់លើដងផ្លូវ ។ ថ្មីៗនេះ ព័ត៌មានពីកាមេរ៉ា CCTV ត្រូវបានស្រង់ចេញជាភស្តុតាង។ បច្ចុប្បន្នខាងប៉ូលិសកំពុងស៊ើបអង្កេត ហើយនឹងបញ្ជាក់ព័ត៌មានបន្ថែមទៀត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនសើចចំអកឲ្យនារី ចិន ដែលយកឥដ្ឋមកកម្មវិធី ក្រោយដឹងតម្លៃពិតរាប់លានដុល្លារឯណោះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ