Connect with us

ព័ត៌មានអន្ដរជាតិ

តើពេលនេះ​ មេទ័ពអ៊ុយក្រែន នៅឯណា?

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងកៀវ គឺឧត្តមសេនីយ៍ Valery Zaluzhny អាចនៅក្រៅប្រទេសអ៊ុយក្រែន។

មេទ័ពអ៊ុយក្រែន Valery Zaluzhny (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃអាទិត្យទី១៨ខែមិថុនា ទូរទស្សន៍ Rossiya 1 បានចេញផ្សាយឃ្លីបរបស់លោកពូទីន និយាយអំពីជោគវាសនារបស់ឧត្តមសេនីយ៍កំពូលអ៊ុយក្រែន ក្នុងអំឡុងពេលជួបជាមួយអ្នកឆ្លើយឆ្លងព័ត៌មានយោធារុស្ស៊ី និងអ្នកសរសេរប្លុកនៅវិមានក្រឹមឡាំងកាលពីសប្តាហ៍មុន។

ប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំដឹងថាលោក Zalushny នៅឯណា។ ខ្ញុំ​គិត​ថា​គាត់​នៅ​បរទេស”។

គួរបញ្ជាក់ថា កន្លែងលាក់ខ្លួនរបស់លោក Zaluzhny បានក្លាយជាព័ត៌មានដែលគេចង់ដឹងបំផុត បន្ទាប់ពីគាត់ ខកខានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ របស់អង្គការណាតូកាលពីថ្ងៃទី១០ខែឧសភា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty Images)

យោងតាមការឲ្យដឹងពីលោក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់ប្លុកអាមេរិក, ទីក្រុងកៀវ បានប្រាប់ទីក្រុងព្រុចសែលថា អគ្គមេបញ្ជាការអ៊ុយក្រែន មិនអាចចូលរួមដោយផ្ទាល់ឬតាមរយៈ video-link បានទេ​ ដោយសារតែស្ថានភាពប្រតិបត្តិការដ៏ស្មុគស្មាញ នៅក្នុងជម្លោះជាមួយរុស្ស៊ី។

ដោយឡែក កាលពីខែមុន ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា លោក Zaluzhny ត្រូវរបួសធ្ងន់ ក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ជិតទីក្រុង Kherson កាលពីដើមខែឧសភា។ ប្រភពដដែល​អះអាង​ថា ​វេជ្ជបណ្ឌិតគិត​ថា បុរស​វ័យ៤៩ឆ្នាំ​រូប​នេះ​នៅ​មាន​ជីវិត ប៉ុន្តែ​គាត់​នឹង​មិន​អាច​បំពេញ​តួនាទី​ជា​មេ​បញ្ជាការ​បាន​ទៀត​ទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិអ៊ុយក្រែន បានបដិសេធរបាយការណ៍នេះថាជាព័ត៌មានមិនពិតរបស់រុស្ស៊ី ហើយគូសបញ្ជាក់ថា លោក Zaluzhny នៅតែបំពេញការងាររបស់គាត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម