ព័ត៌មានអន្ដរជាតិ
UN ចោទថា រុស្ស៊ី បន្តរារាំងការផ្តល់ជំនួយមនុស្សធម៌ទៅឲ្យជនរងគ្រោះ ដោយបាក់ទំនប់
កាលពីថ្ងៃអាទិត្យទី១៨ខែមិថុនា អង្គការសហប្រជាជាតិ បានចោទប្រកាន់រុស្ស៊ីថា នៅតែបន្តរារាំងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់គ្រប់គ្រងដោយទីក្រុងមូស្គូ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយការបាក់ទំនប់ Kakhovka នាពេលថ្មីៗនេះ។

ការបាក់ទំនប់កាលពីថ្ងៃទី៦ខែមិថុនា បានបណ្តាលឲ្យជន់លិចតំបន់ Kherson បង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួន និងបង្កការភ័យខ្លាចចំពោះគ្រោះមហន្តរាយបរិស្ថាន។
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Denise Brown បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានបដិសេធសំណើរបស់យើង ក្នុងការចូលទៅកាន់តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងយោធាបណ្តោះអាសន្នរបស់ខ្លួន”។
លោកស្រី Brown បន្តថា “អង្គការសហប្រជាជាតិ នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាពដើម្បីទៅដល់ប្រជាជនទាំងអស់ រួមទាំងអ្នករងទុក្ខដោយសារការបំផ្លិចបំផ្លាញទំនប់នាពេលថ្មីៗនេះ ដែលត្រូវការជំនួយសង្គ្រោះជីវិតជាបន្ទាន់ផងដែរ មិនថាពួកគេនៅទីណានោះទេ”។

លោកស្រីបន្ថែមថា “យើងសូមជំរុញឲ្យអាជ្ញាធររុស្ស៊ី ធ្វើសកម្មភាពស្របតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ”។
កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីនៅក្នុងតំបន់កាន់កាប់ដោយរុស្ស៊ី បានប្រកាសថា ចំនួនមនុស្សស្លាប់ដោយសារការបាក់ទំនប់ បានកើនឡើងដល់២៩នាក់ ចំណែកឯខាងអ៊ុយក្រែនវិញ និយាយថា ចំនួនមនុស្សស្លាប់នៅក្នុងទឹកដីរបស់ខ្លួន បានកើនឡើងដល់១៦នាក់ ខណៈ៣១នាក់កំពុងបាត់ខ្លួន។
ពាក់ព័ន្ធនឹងករណីនេះដែរ ទីក្រុងកៀវ ចោទទីក្រុងមូស្គូថា បានបំផ្ទុះទំនប់នៅទន្លេ Dnipro ប៉ុន្តែរុស្ស៊ីបានឆ្លើយតបថា រឿងនោះជាស្នាដៃរបស់អ៊ុយក្រែន ទៅវិញទេ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ុយក្រែន ចោទរុស្ស៊ី បំផ្ទុះទំនប់វារីអគ្គិសនីនៅតំបន់ Kherson បង្កហានិភ័យ គ្រោះទឹកជំនន់ ធ្ងន់ធ្ងរ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន