ព័ត៌មានអន្ដរជាតិ
ស្ត្រីអេក្វាឌ័រម្នាក់ មួយសប្ដាហ៍ស្លាប់ពីរដង (មានវីដេអូ)
កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសអេក្វាទ័រ ដោយស្រីវ័យចំណាស់ម្នាក់ ស្រាប់តែរស់ឡើងវិញ ខណៈពេលបុណ្យសពរបស់គាត់កំពុងប្រព្រឹត្តឡើង ជាហេតុធ្វើឲ្យសាច់ញាតិស្រឡាំងកាំងគ្រប់គ្នា ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយរស់ឡើងវិញ បានត្រឹម៧ថ្ងៃប៉ុណ្ណោះ លោកយាយអាយុ៧៦ឆ្នាំរូបនេះ ត្រូវស្លាប់ម្ដងទៀតដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។
ដំបូងឡើយ អ្នកស្រី Bella Montoya បានធ្វើទុក្ខជំងឺ រហូតកូនៗនាំទៅពេទ្យ Martín Icaza ខេត្ត Los Rios ហើយត្រូវគ្រូពេទ្យប្រកាសថា ស្លាប់នៅម៉ោង ១២ ថ្ងៃត្រង់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ។ ក្រោយនៅក្នុងមឈូសអស់រយៈពេលជិត ៥ ម៉ោង ទើបអ្នកស្រី Bella ដឹងខ្លួន និងព្យាយាមគោះមឈូសឲ្យសាច់ញាតិជួយ ។
លោក Barbera Montoya ជាកូនប្រុស Bella បានឲ្យដឹងថា អ្នកស្រីចាប់ផ្ដើមកម្រើកដៃឆ្វេង បើកភ្នែក បើកមាត់ និងខំប្រឹងដកដង្ហើមណាស់។ មួយសន្ទុះក្រោយមកក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ Martín Icaza ដដែល ក៏មកយកអ្នកស្រីទៅថែទាំយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យវិញ ។

ស្រាប់តែដល់ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលប្រទេសអេក្វាឌ័រនិយាយថា អ្នកស្រី Bella Montoya បានស្លាប់ម្ដងទៀត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល (Stroke Ischemic) ទោះបីទទួលការថែទាំងពិសេសរយៈពេល ៧ ថ្ងៃហើយក្ដី ។
គ្រូពេទ្យជំនាញជឿជាក់ថា អ្នកស្រី Bella ស្ថិតក្នុងស្ថានភាពនៃជំងឺ catalepsy ឬ cataplexy ដែលជាស្ថានភាពមួយធ្វើឲ្យបាត់បង់ការគ្រប់គ្រងសាច់ដុំបណ្ដោះអាសន្ន បណ្ដាលឱ្យមានភាពទន់ខ្សោយ និងដួល ហើយសន្លប់ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ទិដ្ឋភាព ៧ យ៉ាង មនុស្សជិតស្លាប់ហើយរស់ឡើងវិញ តែងជួបប្រទះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ