ព័ត៌មានអន្ដរជាតិ
ដឹងទេ រដ្ឋមន្ត្រីការបរទេស អាមេរិក រូបណាធ្វើដំណើរទៅ ចិន មុនលោក Blinken
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ហើយលោកក៏បានក្លាយជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិកដំបូងគេផងដែរ ដែលអញ្ជើញទៅទីក្រុងប៉េកាំងក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះ ។

លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសដំបូងគេដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន បន្ទាប់ពីលោក Mike Pompeo ដែលហោះហើរទៅកាន់ប្រទេសមួយនេះក្នុងឆ្នាំ ២០១៨ ចំពេលមានសង្រ្គាមពាណិជ្ជកម្មរវាងប្រធានាធិបតី Donald Trump ជាមួយទីក្រុងប៉េកាំង ។
ដើមឡើយលោក Blinken គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែកុម្ភៈ ប៉ុន្តែការធ្វើដំណើររបស់លោកត្រូវបានពន្យារពេលវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលហោះហើរលើទឹកដីសហរដ្ឋអាមេរិក និងត្រូវបានចោទប្រកាន់ថា កំពុងប្រមូលយកព័ត៌មានសម្ងាត់នៅលើទីតាំងយោធារបស់អាមេរិក ។

គួរបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅប្រទេសចិន លោក Blinken បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang, មន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់បំផុតរបស់ចិន លោក Wang Yi និងលោកប្រធានាធិបតី Xi Jinping ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចិន ឲ្យអាមេរិក ជ្រើសរើសទៅ ថាតើ យកកិច្ចសហប្រតិបត្តិការ ឬជម្លោះ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?