ព័ត៌មានអន្ដរជាតិ
នាវាមុជទឹក នាំអ្នកទេសចរទៅមើលខ្មោចកប៉ាល់ Titanic កំពុងបាត់ខ្លួន ខណៈអុកស៊ីសែន នៅសល់ត្រឹម៦០ម៉ោង
នាវាមុជទឹកមួយគ្រឿងដឹកអ្នកទេសចរចំនួន៥នាក់ បានបាត់ខ្លួននៅក្បែរខ្មោចកប៉ាល់ Titanic ហើយប្រតិបត្តិការស្វែងរកកំពុងធ្វើឡើងដើម្បីជួយសង្គ្រោះពួកគេ ខណៈអុកស៊ីសែន នៅសល់ត្រឹម៦០ម៉ោងទៀតប៉ុណ្ណោះ។

ឆ្មាំសមុទ្រអាមេរិកបានប្រាប់ BBC កាលពីថ្ងៃចន្ទទី១៩ខែមិថុនាថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងធ្វើឡើងនៅមហាសមុទ្រអាត្លង់ទិកខាងជើង។
ពួកគេនិយាយថា ពួកគេបាត់បង់ការទាក់ទងជាមួយនាវាមុជទឹកខ្នាតតូចមួយគ្រឿងនេះ ប្រហែលមួយម៉ោង និង ៤៥នាទី ពេលវាចេញដំណើរ។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន OceanGate ដែលរៀបចំដំណើរទេសចរណ៍នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងស្វែងរក និងគិតគូរលើជម្រើសទាំងអស់ ដើម្បីនាំនាវិកត្រលប់មកវិញដោយសុវត្ថិភាព។ ពេលនេះ យើងកំពុងគិតជាចម្បងទៅលើសមាជិកនាវិកនៅក្នុងនាវាមុជទឹក និងក្រុមគ្រួសាររបស់ពួកគេ”។
សម្រាប់ដំណើរកម្សាន្តរយៈពេលប្រាំបីថ្ងៃនេះ អ្នកទេសចរម្នាក់ត្រូវទិញសំបុត្រតម្លៃ ២៥ ម៉ឺនដុល្លារ ដោយក្នុងនោះ បូករួមទាំងការជ្រមុជទឹកទៅកាន់ខ្មោចកប៉ាល់ Titanic នៅជម្រៅ ៣,៨០០ ម៉ែត្រផងដែរ ។

គួរបញ្ជាក់ថា កប៉ាល់ Titanic បានលិចបន្ទាប់ពីបុកផ្ទាំងទឹកកក អំឡុងពេលធ្វើដំណើរចេញពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ១៩១២។ អ្នកដំណើរ និងនាវិកជាង ១៥០០នាក់ ក្នុងចំណោម២២០០នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយនោះ។
បំណែកនៃកប៉ាល់ ត្រូវបានគេរកឃើញក្នុងឆ្នាំ១៩៨៥ នៅចម្ងាយប្រហែល៦០០គីឡូម៉ែត្រពីឆ្នេរ Newfoundland នៃប្រទេសកាណាដា និងនៅជម្រៅប្រហែល ៣៨០០ ម៉ែត្រក្រោមសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ James Cameron ចេញមកបញ្ជាក់ច្បាស់ពីការស្លាប់តួអង្គ Jack ក្នុងរឿង Titanic

-
KPT+២៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល