Connect with us

ព័ត៌មានអន្ដរជាតិ

លោក Stoltenberg៖ អាវុធរបស់ណាតូ អស់ពីឃ្លាំងរលីងហើយ

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទទី១៩ខែមិថុនា ក្នុងសន្និសីទឧស្សាហកម្មនៅប្រទេសអាល្លឺម៉ង់ថា សម្ព័ន្ធភាពមួយនេះ ត្រូវការឧស្សាហកម្មរឹងមាំជាងមុន ដើម្បីបំពេញស្តុកសព្វាវុធនិងគ្រាប់រំសេវ ដែលអស់រលីងហើយ ដោយសារតែការផ្គត់ផ្គង់រយៈពេលមួយឆ្នាំទៅឲ្យទីក្រុងកៀវ។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ដូចដែលខ្លួនបានធ្វើចាប់តាំងពីឆ្នាំ២០១៤មក។

ស្របពេលជាមួយគ្នានោះ លោក Stoltenberg ក៏បានគូសបញ្ជាក់សាជាថ្មីផងដែរថា មានតែជ័យជម្នះរបស់អ៊ុយក្រែនលើសមរភូមិប៉ុណ្ណោះ ទើបអាចទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

(រូបថត៖ FP)

គួរបញ្ជាក់ជាថ្មី កងកម្លាំងរបស់ទីក្រុងកៀវ បានព្យាយាមបើកការវាយលុកទ្រង់ទ្រាយធំដាក់រុស្ស៊ី នៅខ្សែត្រៀមជួរមុខនាភាគខាងត្បូងកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបញ្ជូនអាវុធ គ្រឿងសឹក និងគ្រាប់រំសេវដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារទៅឲ្យទីក្រុងកៀវកាលពីឆ្នាំកន្លងទៅ ក្រោយជម្លោះរីករាលដាលកាន់តែធំ។

យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា មានការពាក់ព័ន្ធដោយផ្ទាល់ មិនត្រឹមតែជាមួយនឹងការផ្តល់សព្វាវុធប៉ុណ្ណោះទេ ថែមទាំងតាមរយៈការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែននៅក្នុងចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងកន្លែងផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន ព្រមានថា ណាតូ នឹងមានសង្គ្រាមបើកចំហជាមួយរុស្ស៊ី បើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម