ព័ត៌មានអន្ដរជាតិ
លក្ខខណ្ឌតែមួយគត់ ដែលរុស្ស៊ី នឹងដកអាវុធនុយក្លេអ៊ែរ ចេញពីបេឡារុស
មន្ត្រីក្រសួងការបរទេសរុស្ស៊ី បាននិយាយថា កិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅលើទឹកដីបេឡារុស គឺមិនបញ្ជាក់ពីពេលវេលាកំណត់ណាមួយឡើយ ហើយមន្ត្រីរូបនោះក៏បានប្រាប់ពីលក្ខខណ្ឌដែលរុស្ស៊ីនឹងដកអាវុធប្រភេទនេះចេញពីទឹកដីបេឡារុស្សផងដែរ ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទទី១៩ខែមិថុនា លោក Alexei Polishchuk ដែលមានតួនាទីជាប្រធាននាយកដ្ឋានទីពីរនៃ ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី អាចដកចេញពីទឹកដីបេឡាសវិញ ក្នុងលក្ខខណ្ឌតែមួយគត់ នោះគឺលុះត្រាតែសហរដ្ឋអាមេរិក លុបបំបាត់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួននៅអឺរ៉ុប។
លោក Polishchuk អះអាងថា “ជាការពិតណាស់ យើងនឹងធ្វើបែបនេះ បើអាមេរិក ដកអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងអស់ ត្រលប់ទៅទឹកដីអាមេរិកវិញ និងដោយការលុបបំបាត់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទាំងអស់នៅអឺរ៉ុបជាមុនសិន”។
ស្របពេលជាមួយគ្នានោះ អ្នកការទូតជាន់ខ្ពស់រូបនេះ បានពន្យល់ថា ការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ក្នុងការបន្តដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅបេឡារុស គឺធ្វើឡើងដោយបង្ខំ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយដ៏គឃ្លើនរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ។

លោកបានកត់សម្គាល់ថា នៅពេលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងទីក្រុងមូស្គូ-មីនស្កិ៍ កំពុងដាក់ចេញនោះ ភាគីទាំងពីរបានមើលឃើញរួចទៅហើយ អំពីសកម្មភាពបំផ្លិចបំផ្លាញរយៈពេលជាច្រើនឆ្នាំ នៃបេសកកម្មនុយក្លេអ៊ែររួមគ្នារបស់ប្រទេសជាសមាជិកអង្គការណាតូ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Polishchuk សង្កត់ធ្ងន់ថា “មិនដូចក្បាលគ្រាប់របស់អាមេរិកនៅអឺរ៉ុបទេ អាវុធរបស់រុស្ស៊ីគឺមានទីតាំងនៅជិតព្រំដែនរបស់ខ្លួន និងនៅលើទឹកដីនៃរដ្ឋសហភាពរុស្ស៊ីនិងបេឡារុស”។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសក្នុងអំឡុងវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St Petersburg ថា ក្បាលគ្រាប់របស់រុស្ស៊ីមួយចំនួន បានទៅដល់ទឹកដីនៃប្រទេសបេឡារុសហើយ។ លោកកត់សម្គាល់ថា នេះជាកញ្ចប់ទីមួយ ហើយការដាក់ពង្រាយអាវុធនុយក្លេអ៊ែររុស្ស៊ីពេញលេញក្នុងប្រទេសជិតខាង នឹងរួចរាល់នៅចុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ