Connect with us

ព័ត៌មានអន្ដរជាតិ

តើទ្វីបណា ឡើងកម្តៅលឿនបំផុត លើពិភពលោក?

បានផុស

នៅ

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ទ្វីបអឺរ៉ុប ត្រូវប្រឈមមុខនឹងរលកកម្តៅកាន់តែកាចសាហាវ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ អឺរ៉ុបមានការឡើងកម្តៅលឿនបំផុតលើពិភពលោក ពោលគឺកាលពីឆ្នាំមុន ទ្វីបនេះ ឡើងកម្តៅលើសកម្រិតមធ្យម ២.៣ អង្សាសេ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគិតជាមធ្យមក្នុងរយៈពេល៣០ឆ្នាំ រាប់ចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០២១, សីតុណ្ហភាពនៅទូទាំងទ្វីបនេះ បានកើនឡើង ១.៥ អង្សាសេ ។

គ្រោះរាំងស្ងួតធ្ងន់ធ្ងរ សីតុណ្ហភាពលើផ្ទៃសមុទ្រក្នុងកម្រិតខ្ពស់ និងការរលាយទឹកកកក្នុងល្បឿនមិនធ្លាប់មានពីមុនមក គឺស្ថិតក្នុងចំណោមផលវិបាក ដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) និងទីភ្នាក់ងារផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។

ទ្វីបនេះ បានជួបប្រទះរដូវក្តៅក្តៅបំផុតក្នុងកំណត់ត្រាកាលពីឆ្នាំមុន ដោយប្រទេសមួយចំនួនរួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ និងចក្រភពអង់គ្លេស កំពុងតស៊ូនឹងឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។

(រូបថត៖ AP)

កម្តៅពិភពលោកទាំងមូល បានឡើងលើសមធ្យមជិត ១.២ អង្សាសេ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨០០ ជាហេតុបង្កឲ្យមានព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ រួមទាំងរលកកម្តៅកាន់តែខ្លាំង គ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន និងព្យុះសាហាវៗផងដែរ។

អគ្គលេខាធិការ WMO លោក Petteri Taalas និយាយថា នៅទ្វីបអឺរ៉ុប សីតុណ្ហភាពខ្ពស់បានធ្វើឲ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅៗ បង្កជាភ្លើងឆេះព្រៃខ្លាំងក្លា និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។

កម្តៅដ៏ធ្ងន់ធ្ងរក្នុងទ្វីបនេះ បានបណ្តាលឲ្យមនុស្សជាង ១៦,០០០ នាក់ស្លាប់កាលពីឆ្នាំមុន ខណៈ ទឹកជំនន់ និងខ្យល់ព្យុះ បានបង្កការខូចខាតដល់វិស័យសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ២ ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ត្រឹម២រដ្ឋនៅឥណ្ឌា មានមនុស្សស្លាប់ដល់ទៅជិត១០០នាក់ ដោយសាររលកកម្តៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម