Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken ចាកចេញពី ចិន ដោយមិនមានកិច្ចព្រមព្រៀងបន្តទំនាក់​ទំនងយោធារវាងប្រទេសទាំងពីរ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាកចេញពីប្រទេសចិនហើយ បន្ទាប់ពីជួបជាមួយមេដឹកនាំកំពូលៗរបស់ប្រទេស ខណៈក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាបន្តបន្ទាប់នោះ សហរដ្ឋអាមេរិក និងចិនបានបញ្ជាក់ថានឹងបន្តកិច្ចសន្ទនា ប៉ុន្តែបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្តបណ្តាញទំនាក់ទំនងរវាងយោធារបស់ប្រទេសទាំងពីរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងសំណើដើម្បីបន្តបណ្តាញទំនាក់ទំនងយោធាទៅយោធា ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា មានសារៈសំខាន់ក្នុងការចៀសវាងការប៉ះទង្គិចគ្នាដោយអចេតនានោះ, លោក Blinken បានលើកឡើងថា ប្រទេសចិនមិនយល់ព្រមក្នុងការដោះស្រាយបញ្ហានេះនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Xi បានប្រាប់លោក Blinken វិញថា “ទីក្រុងប៉េកាំងសង្ឃឹមនឹងឃើញទំនាក់ទំនងចិន និងអាមេរិករឹងមាំ” ហើយលោកជឿថា “ប្រទេសមហាអំណាចទាំងពីរអាចជម្នះរាល់ការលំបាកផ្សេងៗ និងស្វែងរកផ្លូវត្រឹមត្រូវដើម្បីធ្វើការរួមគ្នាផងដែរ” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Blinken បានទទួលស្គាល់ថា “មានបញ្ហាស៊ីជម្រៅជាច្រើនដែលសហរដ្ឋអាមេរិក និងចិនមិនយល់ស្របគ្នា ។ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ទទួល​ស្គាល់​ពី​តម្រូវការ​ក្នុង​ការ​រក្សា​ស្ថិរភាព​ទំនាក់ទំនង​ទ្វេភាគី” ។

ក្នុងអំឡុងពេលស្នាក់នៅរបស់លោក Blinken ក្នុងប្រទេសចិន ភាគីទាំងពីរបានសន្យានឹងបន្តការសន្ទនា ហើយបានយល់ព្រមរៀបចំដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស Qin Gang ទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងពេលវេលាសមស្របណាមួយផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Blinken បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោកទៅកាន់ប្រទេសចិន ហើយក្នុងអំឡុងពេលនោះ លោក Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang, អ្នកការទូតកំពូលលោក Wang Yi និងលោកប្រធានាធិបតី Xi Jinping ផងដែរ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គឺជាសមាជិកទីមួយនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អនាគតមនុស្សជាតិ គឺអាស្រ័យលើ ទំនាក់ទំនងចិន-អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម