ព័ត៌មានអន្ដរជាតិ
សមាជិក ណាតូ ផ្ដល់លុយ ២៤ លានដុល្លារ ជួយដល់សន្តិសុខ និងសុវត្ថិភាពនុយក្លេអ៊ែរនៅ អ៊ុយក្រែន
រដ្ឋាភិបាលប្រទេសន័រវែសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសសមាជិកអង្គការណាតូមួយនេះ នឹងបែងចែកប្រាក់ចំនួន ២៤ លានដុល្លារដើម្បីជួយដល់សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន ។

យោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “រដ្ឋាភិបាលន័រវែសនឹងផ្ដល់ប្រាក់ជិត ១០ លានដុល្លារ ជាជំនួយដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីឲ្យអ្នកជំនាញ IAEA អាចរក្សាវត្តមាននៅអ៊ុយក្រែន និង ១៤ លានដុល្លារទៀត សម្រាប់កិច្ចសហប្រតិបត្តិការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរជាមួយអ៊ុយក្រែន” ។
មូលនិធិនេះនឹងគ្រប់គ្រងដោយអាជ្ញាធរវិទ្យុសកម្ម និងនុយក្លេអ៊ែរន័រវែស (DSA) ហើយនឹងត្រូវបានប្រើដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ និងឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងការបញ្ចេញសារធាតុវិទ្យុសកម្មនៅក្នុងប្រទេសអ៊ុយក្រែន ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសន័រវែសលោកស្រី Anniken Huitfeldt បាននិយាយ “ជំនួយនេះនឹងជួយដល់អ្នកជំនាញរបស់ IAEA នូវការវាយតម្លៃឯករាជ្យ និងគួរឲ្យជឿជាក់អំពីស្ថានភាពនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែនទៅកាន់សហគមន៍អន្តរជាតិ ។ វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងក្នុងការទទួលបានព័ត៌មានឯករាជ្យប្រភេទនេះ ខណៈ IAEA ក៏កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងជំនួយដើម្បីការពារឧបទ្ទវហេតុនុយក្លេអ៊ែរណាមួយផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ។
ជាចុងក្រោយលោកស្រី Huitfeldt បញ្ជាក់ថា “យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងធ្វើឲ្យអាជ្ញាធរអ៊ុយក្រែន អាចបន្តប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការពារហានិភ័យនៃទីតាំងដែលត្រូវបានប៉ះពាល់ដោយផ្ទាល់ពីតំបន់ប្រយុទ្ធ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ