ព័ត៌មានអន្ដរជាតិ
មកស្គាល់ មនុស្សទាំង៥នាក់ ដែលជាប់ក្នុងនាវាមុជទឹក មានទាំងមហាសេដ្ឋីនិង នាយកប្រតិបត្តិក្រុមហ៊ុន
នាវាមុជទឹកមួយគ្រឿងដឹកមនុស្សចំនួន៥នាក់ បានបាត់ខ្លួននៅក្បែរតំបន់ខ្មោចកប៉ាល់ Titanic ហើយប្រតិបត្តិការស្វែងរកកំពុងធ្វើឡើងដើម្បីជួយសង្គ្រោះពួកគេ ខណៈអុកស៊ីសែន នៅសល់មិនច្រើនទៀតទេ។

ឆ្មាំសមុទ្រអាមេរិកបានប្រាប់ BBC ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងធ្វើឡើងនៅមហាសមុទ្រអាត្លង់ទិកខាងជើង បន្ទាប់ពីពួកគេបាត់បង់ការទាក់ទងជាមួយនាវាមុជទឹកខ្នាតតូចរបស់ក្រុមហ៊ុន OceanGate ប្រហែលមួយម៉ោង និង ៤៥នាទី ពេលវាចេញដំណើរ។
ថ្វីបើព័ត៌មានលម្អិតអំពីនាវាមុជទឹកដែលបាត់ខ្លួន មិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់ក៏ដោយ ប៉ុន្តែគេដឹងថា មនុស្សទាំង៥ ដែលជិះក្នុងនោះ សុទ្ធសឹងតែជាមហាសេដ្ឋី និងបុគ្គលល្បីឈ្មោះ។
ក្នុងនោះមាន មហាសេដ្ឋីជនជាតិប៉ាគីស្ថានឈ្មោះ Shahzada Dawood អាយុ៤៨ឆ្នាំ និងកូនប្រុសវ័យជំទង់របស់គាត់ឈ្មោះ Sulaiman Dawood អាយុ១៩ឆ្នាំ។ លោក Shahzada គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការសប្បុរសធម៌ Prince’s Trust ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។


អ្នកទី៣ដែលជិះក្នុងនោះដែរគឺមហាសេដ្ឋីជនជាតិអង់គ្លេសឈ្មោះ Hamish Harding ជានាយកក្រុមហ៊ុនអាកាសចរណ៍ Action Aviation ចំណែកអ្នកទី៤ គឺជាអ្នករុករកបារាំងដែលល្បីជាសកលឈ្មោះ Paul-Henri Nargeolet ហើយអ្នកទី៥ គឺនាយកប្រតិបត្តិក្រុមហ៊ុន OceanGate តែម្តង ឈ្មោះ Stockton Rush។


គួរបញ្ជាក់ថា អ្នកទាំង៥ កំពុងស្ថិតក្នុងដំណើរទេសចរណ៍ ទៅមើលខ្មោចកប៉ាល់ Titanic នៅក្នុងមហាសមុទ្រអាត្លង់ទិក។
សម្រាប់ដំណើរកម្សាន្តរយៈពេលប្រាំបីថ្ងៃនេះ អ្នកទេសចរម្នាក់ត្រូវទិញសំបុត្រតម្លៃ ២៥ ម៉ឺនដុល្លារ ដោយក្នុងនោះ បូករួមទាំងការជ្រមុជទឹកទៅកាន់ខ្មោចកប៉ាល់ Titanic នៅជម្រៅ ៣,៨០០ ម៉ែត្រផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ នាវាមុជទឹក នាំអ្នកទេសចរទៅមើលខ្មោចកប៉ាល់ Titanic កំពុងបាត់ខ្លួន ខណៈអុកស៊ីសែន នៅសល់ត្រឹម៦០ម៉ោង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?