ព័ត៌មានអន្ដរជាតិ
រកឃើញព័ស្តុតាងពីការធ្វើចំណាកស្រុកដំបូងរបស់មនុស្សសម័យទំនើបក្នុងល្អាងភ្នំនៅ ឡាវ
បំណែកលលាដ៍ក្បាលដែលមានអាយុ ៧៣,០០០០ ឆ្នាំ រួមទាំងឆ្អឹងក្បាលដែលមានអាយុ ៨៦,០០០ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងរូងភ្នំមួយនៅលើភ្នំអណ្ណាម ភាគឦសានប្រទេសឡាវ ជាព័ស្តុតាងចុងក្រោយបង្អស់បង្ហាញថា មនុស្សសម័យទំនើបបានធ្វើចំណាកស្រុកចេញពីទ្វីបអាហ្វ្រិក ហើយបានមកដល់អាស៊ីអាគ្នេយ៍លឿនជាងការរំពឹងទុក។

ក្រុមអ្នកបុរាណវិទ្យាអន្តរជាតិដែលដឹកនាំដោយលោកបណ្ឌិត Fabrice Demeter មកពីសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាកបានបញ្ជាក់ថា ការរកឃើញនេះត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature Communications។ លោកបាននិយាយថា ហ្វូស៊ីលត្រូវបានរកឃើញនៅគុហា Pa Ling ក្នុងខេត្ត Huaphan ប្រទេសឡាវ ស្ថិតនៅលើភ្នំមួយពីលើនីវ៉ូទឹកសមុទ្រដល់ ១,១៧០ ម៉ែត្រ។
ពីមុនក្នុងឆ្នាំ ២០១៨ ឆ្អឹងហ្វូស៊ីលរបស់មនុស្សបុរាណត្រូវបានរកឃើញអាយុប្រហែល ៧០,០០០ ឆ្នាំនៅក្នុងរូងភ្នំដូចគ្នា។ របកគំហើញចុងក្រោយបង្អស់ផ្តល់ភស្តុតាងថ្មីដែលបង្ហាញថា មានប្រជាជនដែលបានធ្វើចំណាកស្រុកពីទ្វីបអាហ្រ្វិកទៅអាស៊ី ហើយបន្តទៅភាគខាងត្បូង។ រហូតមកដល់ទឹកដីនេះជាក្រុមទីមួយក្នុងពេលវេលាលឿនជាងអ្នកបុរាណវត្ថុវិទូបានរំពឹងទុករាប់ពាន់ឆ្នាំ។
ទោះយ៉ាងណាក៏ដោយ សម្ភារៈហ្សែន ឬការវិភាគ DNA បង្ហាញថា អ្នករូងភ្នំទាំងនេះមិនមែនជាបុព្វបុរសនៃប្រជាជនអាស៊ីអាគ្នេយ៍សម័យទំនើបនោះទេ។ នេះក៏បង្ហាញថា ពួកគេអាចជាចំនួនប្រជាជនត្រួសត្រាយបរាជ័យ ឬមនុស្សដែលបានមកដល់ទឹកដីនេះជាលើកដំបូង។ ប៉ុន្តែមិនបានជោគជ័យក្នុងការតាំងទីលំនៅ និងបង្កើនចំនួនប្រជាជននោះទេ។ រហូតដល់ពួកគេទាំងអស់ត្រូវបាត់ខ្លួន និងស្លាប់នៅទីបញ្ចប់។
លោកវេជ្ជបណ្ឌិត Demeter បានពន្យល់ដូច្នេះ “បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ស្ទើរតែគ្មានការស្រាវជ្រាវផ្នែកនរវិទ្យាដែលបានធ្វើឡើងនៅក្នុងប្រទេសឡាវ។ នេះធ្វើឲ្យការរកឃើញនេះមានសារៈសំខាន់ខ្លាំងណាស់។ ជាពិសេសវាគឺជាតម្រុយនៃការធ្វើចំណាកស្រុករបមនុស្សពីទ្វីបអាហ្រ្វិកទៅកាន់អាស៊ី និងអូស្ត្រាលី។
អ្នកជំនាញខ្លះនិយាយ មានភស្តុតាងនៃអន្តោប្រវេសន៍បរាជ័យ។ នេះជាការពិត ជាពិសេសសម្រាប់ប្រជាជនតិចតួចនៅតាមដងផ្លូវជាច្រើនជុំវិញពិភពលោក។ ដែលព្រឹត្តិការណ៍ 0ទាំងនេះកើតឡើងជាញឹកញាប់ មុនពេលការធ្វើចំណាកស្រុកដ៏ធំចេញពីទ្វីបអាហ្រ្វិក ដូចដែលយើងដឹងគឺប្រហែល ៦០,០០០ ឆ្នាំមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនសើចចំអកឲ្យនារី ចិន ដែលយកឥដ្ឋមកកម្មវិធី ក្រោយដឹងតម្លៃពិតរាប់លានដុល្លារឯណោះ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់