Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទ អាមេរិក ថា កំពុងរៀបផែនការ ប្រើសត្វមូសធ្វើជាអាវុធ សម្លាប់ទាហានរបស់ខ្លួន

បានផុស

នៅ

នៅថ្ងៃអង្គារទី២០ខែមិថុនា ប្រទេសរុស្ស៊ី ​បាន​ចោទប្រកាន់​អាមេរិកថា កំពុង​រៀបចំផែនការ ប្រើប្រាស់ដ្រូនមានផ្ទុកមូសដែកគោល ដើម្បីបញ្ចេញមកខាំទាហានរបស់ខ្លួនឲ្យកើតជំងឺគ្រុនចាញ់។ 

លោក Igor Kirillov (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​អះអាងនោះ លោក Igor Kirillov ប្រធាន​​ផ្នែកការពារ​ជាតិ​វិទ្យុសកម្ម គីមី និង​ជីវសាស្ត្រ​រុស្ស៊ី បាន​ចោទ​ប្រកាន់​ថា​ គោល​បំណងរបស់អាមេរិក គឺ​ធ្វើឲ្យទាហានរុស្ស៊ីកើតគ្រុនចាញ់ ឬស្លាប់ដោយសារជំងឺនេះ។

សំដៅទៅការបាក់ទំនប់ Kakhovka, លោក Kirillov និយាយថា “ទឹកជំនន់នៃតំបន់ Kherson អាចធ្វើឲ្យស្ថានភាពស្មុគស្មាញ រួមទាំងទាក់ទងនឹងមេរោគដែលឆ្លងតាមរយៈសត្វល្អិតខាំផងដែរ”។

លោក​​បន្ត​ថា “​បន្ទាប់​ពី​កម្រិត​ទឹក​ស្រក​ចុះ វា​អាច​បង្កើត​ជា​ជំងឺ​ដែល​ចម្លង​ដោយ​សត្វ​មូស ជា​ពិសេសគ្រុនចាញ់តែម្តង។ អាមេរិកបានបង្ហាញកាន់តែច្បាស់ អំពីការត្រៀមលក្ខណៈរបស់ខ្លួន សម្រាប់ប្រើប្រាស់ដ្រូនដែលត្រូវបានរចនាពិសេសដើម្បីផ្ទុកសត្វមូសដែកគោល ហើយលែងឲ្យខាំទាហានរុស្ស៊ី”។

(រូបថត៖ Getty Images)

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីរឿងនេះទេ ប៉ុន្តែនិយាយថា “តាមការពណ៌នា យន្តហោះដ្រូនអាមេរិក អាចមានភ្ជាប់ជាមួយឧបករណ៍ដែលមានផ្ទុកសត្វល្អិត ធ្វើដំណើរទៅកាន់តំបន់មួយ ហើយលែងសត្វមូស ដើម្បីបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៊ី”។

គួរបញ្ជាក់ថា ការអះអាងរបស់លោក Kirillov កើតឡើង ខណៈមេចារកម្មកំពូលរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទទី១៩ខែមិថុនាថា អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN និង EU នឹងពិនិត្យមើលសកម្មភាពនុយក្លេអ៊ែររបស់អ៊ុយក្រែន ខណៈវាក៏អាចជាសញ្ញាផងដែរថា ទីក្រុងកៀវ កំពុងផលិតគ្រាប់បែកកខ្វក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Daily Mail

ចុចអាន៖ ពូទីន ព្រមានថា ណាតូ នឹងមានសង្គ្រាមបើកចំហជាមួយរុស្ស៊ី បើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម