ព័ត៌មានអន្ដរជាតិ
លោក Biden ថា ទំនាក់ទំនង អាមេរិក-ចិន គឺស្ថិតនៅលើផ្លូវត្រូវ
លោកប្រធានាធិបតី Joe Biden បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺស្ថិតនៅលើ “ផ្លូវត្រូវ” បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង ។

ប្រធានាធិបតីអាមេរិកបានលើកឡើងពីដំណើរទស្សនកិច្ចលោក Blinken ទៅកាន់ចិនក្នុងរយៈពេល ២ ថ្ងៃ គឹមានភាពល្អប្រសើរច្រើនសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ អាមេរិករួមជាមួយចិន នឹងធ្វើឲ្យពិភពលោក មានសុវត្ថិភាពជាងមុន ហើយនឹងផ្តល់សារៈសំខាន់ដល់គ្នាទៅវិញទៅមកផងដែរ ។
សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាក្នុងការធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមានស្ថេរភាព និងរក្សាបណ្តាញទំនាក់ទំនងបើកចំហរ ដើម្បីចៀសវាងជម្លោះដែលកើតឡើងរវាងប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលបានជួបលោក Xi Jinping ចាប់តាំងពីឆ្នាំ ២០១៨ មក ខណៈដំបូងឡើយ លោក Blinken គ្រោងនឹងទៅទីក្រុងប៉េកាំងនៅដើមខែកុម្ភៈ ប៉ុន្តែដំណើរនោះ ត្រូវបានពន្យារពេល ដោយសារតែរឿងអាស្រូវបាឡុងចារកម្ម ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Anadolu

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ