Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចំអកឲ្យអាមេរិកថា ទស្សនកិច្ចរបស់លោក Blinken នៅចិនថ្ងៃមុន គឺទៅ “សុំទាន”

បានផុស

នៅ

នៅថ្ងៃពុធទី២១ខែមិថុនា ប្រទេសកូរ៉េខាងជើង បានរិះគន់ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ថាជា “ដំណើរសុំទាន” ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងអ្វីដែលខ្លួនហៅថា ជាគោលនយោបាយបរាជ័យ ដើម្បីដាក់សម្ពាធលើប្រទេសចិន។

លោក Antony Blinken (ឆ្វេង) ចាប់ដៃជាមួយលោក ស៊ី ជីនពីង (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការដោះដូរដ៏សំខាន់បំផុតមួយរវាងសហរដ្ឋអាមេរិកនិងចិន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ចូលកាន់តំណែង, លោក Blinken និងប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទទី១៩ខែមិថុនា ហើយបានយល់ព្រមរក្សាស្ថិរភាព កុំឲ្យមានជម្លោះ។

បន្ទាប់ពីកិច្ចប្រជុំនោះ លោក Blinken និយាយថា លោកបានជំរុញប្រទេសចិន លើកទឹកចិត្តកូរ៉េខាងជើង ឲ្យបញ្ឈប់ការបាញ់មីស៊ីល ខណៈទីក្រុងប៉េកាំងមានជំហរតែមួយគត់ នោះគឺជំរុញឲ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងកិច្ចសន្ទនា។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA, លោក Jong Yong Hak ជាអ្នកវិភាគកិច្ចការអន្តរជាតិ បាននិយាយថា ដំណើរទស្សនកិច្ចដ៏កម្រនេះ គឺមានបំណងសុំឲ្យបន្ធូរបន្ថយភាពតានតឹង ព្រោះការប៉ុនប៉ងណាមួយដើម្បីគាបសង្កត់ និងរារាំងប្រទេសចិន អាចក្លាយជាកាំបិតចិតដងឯងសម្រាប់សេដ្ឋកិច្ចអាមេរិក។

ការអត្ថាធិប្បាយនោះមានខ្លឹមសារថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នាពេលថ្មីៗនេះ គ្មានអ្វីក្រៅពីដំណើរសុំទានដ៏អាម៉ាស់របស់អ្នកបង្កហេតុ ដែលទទួលស្គាល់បរាជ័យនៃគោលនយោបាយដាក់សម្ពាធលើប្រទេសចិននោះទេ។

ការអត្ថាធិប្បាយនោះនិយាយទៀតថា សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការបង្កើនភាពតានតឹងក្នុងតំបន់ ជាមួយនឹងប្លុកប្រឆាំងចិន ដូចជា QUAD និង AUKUS ជាដើម។

គួរបញ្ជាក់ជាថ្មី, លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលបានជួបលោក ស៊ី ចាប់តាំងពីឆ្នាំ២០១៨មក ខណៈដំបូងឡើយ លោក Blinken គ្រោងនឹងទៅទីក្រុងប៉េកាំងនៅដើមខែកុម្ភៈ ប៉ុន្តែដំណើរនោះ ត្រូវបានពន្យារពេល ដោយសារតែរឿងអាស្រូវបាឡុងចារកម្ម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អនាគតមនុស្សជាតិ គឺអាស្រ័យលើ ទំនាក់ទំនងចិន-អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម