Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការសរសើរទឹកចិត្តឪពុកខំបំពេញក្តីស្រមៃឲ្យកូនស្រី ខណៈឆ្កែដើរតួជាអ្នកជំងឺដំបូង

បានផុស

នៅ

ឃ្លិបវីដេអូរបស់បុរសម្នាក់បានផ្ទុះការសរសើរពេញបណ្ដាញសង្គមចិន ក្រោយបំពេញ​ក្ដី​ស្រមៃឲ្យកូនស្រី​ដែល​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​ ដោយរូបលោកប្រើក្រដាសកាតុង​មកធ្វើជា​សម្ភារៈ​ពេទ្យ​ និងថែមទាំងមានសត្វចិញ្ចឹមដើរតួនាទីធ្វើជាអ្នកជំងឺដំបូងរបស់នាងទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​គណនី​បុរស​ម្នាក់លើ douyin​ បាន​ចែករំលែកវីដេអូ​របស់​គាត់ផលិត​ឧបករណ៍​ពេទ្យ​ធ្វើពី​ក្រដាស​កាតុង​សម្រាប់​កូនស្រី​របស់គាត់​លេង​ជា​ពេទ្យសត្វ​​ម្នាក់​ដែល​ព្យាបាល​ឆ្កែ​នៅផ្ទះ។ រឿងនេះបានកើតឡើងនៅក្នុងខេត្ត Jiangsu ប្រទេសចិន ដែលក្មេងស្រីតូចម្នាក់នេះឈ្មោះ Momo អាយុ ៥ឆ្នាំ បានឃើញ CT Scan ជាលើកដំបូងកាលពីនាងអាយុ ៤ឆ្នាំ នៅពេលដែលនាង​ទៅពិនិត្យ​សុខភាព​ប្រចាំឆ្នាំ។ បន្ទាប់មក នាងតូចស្រាប់តែ​ចូលចិត្តនិងចង់បានវា ដូច្នេះហើយ ឪពុកបានសម្រេចក្តីសុបិន​របស់កូនស្រីគាត់ ដោយបង្កើតម៉ាស៊ីនស្កេន CT ពីក្រដាស​កាតុង​ធ្វើ​កេស។

ជាមួយគ្នានោះដែរ​ ឪពុក​របស់ក្មេងស្រីបានបញ្ចាក់ទៀតថា ដោយសារកូនរបស់គាត់​ចង់បាន ម្យ៉ាងវិញទៀត​នាង​មានក្តីសុបិនចង់ធ្វើជា​វេជ្ជបណ្ឌិត ស្របពេលដែល​ក្នុង​​គ្រួសារ​គាត់មាន​​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះស្រាប់​ ក៏យកវា​​ធ្វើ​ជា​អ្នក​ជំងឺដំបូង​របស់កូនស្រី​តែម្ដង។

យ៉ាងណាមិញ​បន្ទាប់​ពីវីដេអូ​ឃ្លិប​របស់លោក ត្រូវបានគេចែករំលែក វាក្លាយ​វីដេអូ​ឃ្លិប​ដែលនាំមកនូវស្នាមញញឹមដល់អ្នកនិយមលេង​អ៊ីនធឺណិត​ជា​ច្រើននាក់។ ក្នុងនោះក៏​មាន​ការ​សរសើរ​ដល់ទឹកចិត្តរបស់លោក ក្នុងនាមជាឪពុកមួយរូបយល់ពីទំហំនៃអារម្មណ៍ដែលកូនស្រីស្រលាញ់។​ ជាពិសេសនោះគឺសត្វឆ្កែដ៏គួរឲ្យស្រលាញ់របស់សមាជិកគ្រួសារនេះពិតជាគួរឲ្យកោតសរសើរយ៉ាងខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ឪពុកម្ដាយភ្ញាក់ព្រើត ក្រោយបើកកាតាបកូនស្រីត្រលប់ពីរៀនវិញ ឃើញសុទ្ធតែកង្កែប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម