ព័ត៌មានអន្ដរជាតិ
សភាជាតិ ថៃ នឹងបើកសម័យប្រជុំនៅដើមខែក្រោយ បន្ទាប់ពីអនុម័តលទ្ធផលបោះឆ្នោតផ្លូវការ
បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បញ្ជាក់ជាផ្លូវការនូវលទ្ធផលបោះឆ្នោតសកលកាលពីខែមុនមកហើយនោះ សម័យប្រជុំសភាជាតិលើកដំបូងរបស់ថៃ រំពឹងនឹងកោះប្រជុំនៅដើមខែក្រោយនេះ ប៉ុន្តែវាមិនច្បាប់ទេថា រដ្ឋាភិបាលថ្មីនឹងទៅជាយ៉ាងណានោះ ។

គណៈកម្មការរៀបចំការបោះឆ្នោតថៃបានបញ្ជាក់លទ្ធផលបោះឆ្នោតផ្លូវការកាលពីថ្ងៃចន្ទ ហើយបានប្រកាសអនុម័តលទ្ធផលសម្រាប់សមាជិកសភាជាន់ទាបចំនួន ៥០០ រូបផងដែរ ខណៈគណបក្សចលនាឆ្ពោះទៅមុខ ដែលដឹកនាំដោយលោក Pita Limjaroenrat ទទួលបានអាសនៈច្រើនជាងគេគឺ ១៥១ ។
ទន្ទឹមនោះ គណបក្សចលនាឆ្ពោះទៅមុខ ក៏កំពុងពិភាក្សាជាមួយក្រុមចម្រុះចំនួន ៧ ផ្សេងទៀតផងដែរ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះក្នុងគោលបំណងជ្រើសរើសលោក Pita ជានាយករដ្ឋមន្ត្រី ។

ក្រុមចចម្រុះបានធានាអាសនៈជាង ៣១០ នៅសភាជាន់ទាប ប៉ុន្តែដើម្បីអាចកាន់អំណាចបាន គណបក្សចលនាឆ្ពោះទៅមុខ នៅតែត្រូវការសំឡេងប្រហែល ៦០ ទៀតពីសមាជិកព្រឹទ្ធសភា ដែលសុទ្ធតែត្រូវបានជ្រើសរើសដោយយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ។
ស្របពេលជាមួយគ្នានេះ លោក Pita កំពុងមានរឿងអាស្រូវជុំវិញការកាន់កាប់ហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលរដ្ឋធម្មនុញ្ញថៃហាមប្រាមសម្រាប់សមាជិកសភា ខណៈគណៈកម្មការរៀបចំការបោះឆ្នោតក៏កំពុងស៊ើបអង្កេតករណីនេះផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណា លោក Pita បានបដិសេធការចោទប្រកាន់នេះ ហើយលោកបានអះអាងថា លោកបានទទួលភាគហ៊ុននេះ គ្រាន់តែជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ឪពុករបស់លោកប៉ុណ្ណោះ ខណៈទ្រព្យសម្បត្តិទាំងនោះក៏បានផ្ទេរទៅអ្នកស្នងមរតករួចរាល់ហើយផងដែរ ។ ប៉ុន្តែភាពចម្រូងចម្រាសនេះបង្ហាញថា គណបក្សចម្រុះកំពុងស្ថិតលើផ្លូវឃ្លីងឃ្លោងមួយ ស្របពេលដែលពួកគេព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើសំណាកអ្វីខ្លះដែលអាចយកទៅធ្វើតេស្ត DNA បាន ហើយរយៈពេល ប៉ុន្មានទើបដឹងលទ្ធផល?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់