Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានហៅប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាជាជនផ្តាច់ការ នៅឯកម្មវិធីរៃអង្គាសថវិកាមួយ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

លោក ចូ បៃដិន (រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកត់សម្គាល់របស់លោក កើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ជួបលោក ស៊ី សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ។

លោក ស៊ី បានបង្ហាញពីវឌ្ឍនភាពមួយចំនួនក្នុងកិច្ចភាក្សានោះ ខណៈលោក Blinken គូសបញ្ជាក់ថា ភាគីទាំងពីរបើកចំហសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត។

នៅឯកម្មវិធីរៃអង្គាសប្រាក់កាលពីយប់ថ្ងៃអង្គារទី២០ខែមិថុនា លោក បៃដិន ក៏បាននិយាយផងដែរថា លោក ស៊ី មានការខ្មាសអៀន ចំពោះភាពតានតឹងនាពេលថ្មីៗនេះជុំវិញករណីបាឡុងចារកម្មចិននៅសហរដ្ឋអាមេរិក។

លោក បៃដិន បន្តថា “មូលហេតុដែលលោក ស៊ី ជីនពីង ខឹងសម្បាយ៉ាងខ្លាំងនោះ គឺទាក់ទងនឹងពេលដែលខ្ញុំបានបាញ់ទម្លាក់បាឡុងដែលផ្ទុកឧបករណ៍ចារកម្មនៅក្នុងនោះ។​ នោះគឺជាភាពអាម៉ាស់ខ្លាំងណាស់សម្រាប់ជនផ្តាច់ការ នៅពេលពួកគេមិនដឹងថាមានអ្វីកើតឡើង”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន មិនទាន់បញ្ចេញប្រតិកម្មណាមួយ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក បៃដិន នៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូរ៉េខាងជើង ចំអកឲ្យអាមេរិកថា ទស្សនកិច្ចរបស់លោក Blinken នៅចិនថ្ងៃមុន គឺទៅ “សុំទាន”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម