ព័ត៌មានអន្ដរជាតិ
Elon Musk ត្រៀមបណ្ដាក់ទុនក្រុមហ៊ុន Tesla នៅ ឥណ្ឌា
ក្រុមហ៊ុន Tesla ទំនងជានឹងធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងប្រទេសឥណ្ឌា ។ នេះបើតាមការលើកឡើងរបស់មហាសេដ្ឋី Elon Musk បន្ទាប់ពីបានជួបជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅសហរដ្ឋអាមេរិក ។

នាយកប្រតិបត្តិរូបនេះលើកឡើងថា លោកមានទំនុកចិត្តលើ Tesla នឹងមានវត្តមាននៅឥណ្ឌាក្នុងរយៈពេលកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ។ មិនតែប៉ុណ្ណោះ លោកបង្ហើបថា នឹងគ្រោងទៅលេងប្រទេសអាស៊ីខាងត្បូងមួយនេះនៅឆ្នាំ ២០២៤ ផងដែរ ។
ទន្ទឹមនោះ ការបណ្តាក់ទុនរបស់មហាសេដ្ឋី Elon Musk ជាមួយឥណ្ឌាក៏ត្រូវបានគេមើលឃើញផងដែរថា អាចមានលើសពីហ៊ុនរបស់ក្រុមហ៊ុន Tesla ដោយសារតែលោកបានមើលឃើញពីសក្តានុពលនៅក្នុងប្រទេសឥណ្ឌាសម្រាប់ការផលិតថាមពលប្រកបដោយនិរន្តរភាពតាមរយៈថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងការស្តុកទុកថាមពលនៅក្នុងធុងអាគុយជាដើម ។

លើសពីនេះ លោកមានបំណងស្តារឡើងវិញនូវដំណើរការអ៉ីនធឺណិត Starlink របស់ក្រុមហ៊ុន SpaceX សម្រាប់ភូមិដាច់ស្រយ៉ាលនៅឥណ្ឌា ដែលមិនមានលទ្ធភាពប្រើប្រាស់អ៉ីនធឺណិតផងដែរ ខណៈកាលពីឆ្នាំមុន លោកកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីដំណើរការកម្មវិធីមួយនេះ ។
ក្រៅពីឥណ្ឌា មហាសេដ្ឋីរូបនេះក៏កំពុងស្វែងរកទីតាំងផលិតរថយន្តរបស់ក្រុមហ៊ុន Tesla បន្ថែមទៀតផងដែរ ដូចជានៅបារាំង និងកូរ៉េខាងត្បូង ខណៈនៅក្នុងខែមករាកន្លងទៅសារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមហ៊ុន Tesla ជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបង្កើតរោងចក្រនៅប្រទេសឥណ្ឌូណេស៊ី ដែលអាចផលិតរថយន្តដល់ទៅ ១ លានគ្រឿងក្នុងមួយឆ្នាំ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Yahoo
ចុចអាន៖ លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ