ព័ត៌មានអន្ដរជាតិ
សមយុទ្ធយោធារួមគ្នាលើកដំបូងរបស់អាស៊ាន ត្រូវផ្លាស់ប្តូរទីតាំង
យោធាឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃពុធទី២១ខែមិថុនាថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានសម្រេចចិត្តមិនធ្វើសមយុទ្ធរួមគ្នាលើកដំបូងរបស់ខ្លួន នៅជិតដែនទឹកដែលមានជម្លោះជាមួយប្រទេសចិននោះទេ។

ដំបូងឡើយ សមយុទ្ធរួមរបស់ប្លុកនេះ គ្រោងធ្វើឡើងនៅសមុទ្រ Natuna ខាងជើង ដែលឥណ្ឌូណេស៊ីអះអាងថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ប៉ុន្តែនៅទីនោះកប៉ាល់ចិន ល្បាតម្តងម្កាល។
ពេលនេះ យោធាឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធរបស់អាស៊ាន នឹងត្រូវធ្វើឡើងក្នុងសមុទ្រ Natuna ខាងត្បូងវិញ នៅចន្លោះថ្ងៃទី១៨ដល់២៥ខែកញ្ញា។
យោធានិយាយថា ការសម្រេចចិត្តនេះ ធ្វើឡើងនៅក្នុងសន្និសីទមួយរវាងប្រធានអាស៊ានគឺឥណ្ឌូណេស៊ី និង សមាជិកអាស៊ានផ្សេងទៀត។

យោងតាមសេចក្តីថ្លែងការណ៍ពីយោធាឥណ្ឌូណេស៊ី, សមយុទ្ធនេះនឹងមានការចូលរួមដោយមេដឹកនាំយោធាមកពីប្រទេសអាស៊ានទាំង១០។
ប្រមុខយោធាលោក Yudo Margono បានប្រាប់អ្នកសារព័ត៌មានកាលពីដើមខែនេះថា សមយុទ្ធ នឹងផ្តោតលើសន្តិសុខនិងជួយសង្គ្រោះដែនសមុទ្រ ហើយមិនពាក់ព័ន្ធនឹងប្រតិបត្តិការប្រយុទ្ធឡើយ។
គួរបញ្ជាក់ថា ពីមុនសមាជិកអាស៊ាន ធ្លាប់ធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងចិន ប៉ុន្តែប្លុកនេះ មិនដែលធ្វើសមយុទ្ធយោធារួមជាមួយគ្នាទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អាស៊ាន ប្រកាសធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ