ព័ត៌មានអន្ដរជាតិ
ប៉ុន្មានលើកហើយដែល ថៃ រៀបចំកិច្ចប្រជុំក្រៅផ្លូវការដោះស្រាយវិបត្តិនៅ មីយ៉ាន់ម៉ា?
ប្រទេសថៃកាលពីពេលថ្មីៗនេះបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រៅផ្លូវការស្ដីពីការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដែលរៀបចំឡើងក្រោមរដ្ឋាភិបាលចាំផ្ទះរបស់លោក ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីនោះឡើយ ។

ទោះយ៉ាងណា នេះមិនមែនជាលើកដំបូងទេដែលប្រទេសថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការបែបនេះ ។
ប្រទេសថៃបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាច្រើនលើករួចមកហើយស្តីពីការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាទាំងក្នុងទម្រង់ និងកម្រិតផ្សេងៗគ្នា រួមទាំងនៅថ្នាក់រដ្ឋមន្ត្រីចំនួន ២ លើកផងដែរកាលពីពេលកន្លងមក ។

ទន្ទឹមនោះ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមិនមែនអាស៊ានពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ាកាលពីខែធ្នូឆ្នាំមុន និងកិច្ចសន្ទនាតុមូលកាលពីខែមីនាឆ្នាំនេះផងដែរ ខណៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយទៀតគឺមិនត្រូវបានគេដឹងជាសាធារណៈឡើយ ។
យោងតាមអ្នកជំនាញបានឲ្យដឹងថា កិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំឡើងដោយរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃស្តីពីវិបត្តិមីយ៉ាន់ម៉ា បានត្រឹមតែផ្តល់នូវតំបន់សុខស្រួលសម្រាប់យោធាឆ្លងកាត់ព្រំដែនប៉ុណ្ណោះ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់ប្រទេសថៃ និងការបែកបាក់កាន់តែស៊ីជម្រៅទៅវិញទេនៅក្នុងប្លុកអាស៊ាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ សភាជាតិ ថៃ នឹងបើកសម័យប្រជុំនៅដើមខែក្រោយ បន្ទាប់ពីអនុម័ត លទ្ធផលបោះឆ្នោតផ្លូវការ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់