ព័ត៌មានអន្ដរជាតិ
មនុស្សជាប់ក្នុងយានជ្រមុជទឹក Titan ស្ថិតនៅដង្ហើមចុងក្រោយ
នៅថ្ងៃពុធទី២១ខែមិថុនា ឆ្មាំសមុទ្រអាមេរិកនិយាយថា រលកសំឡេងកាន់តែច្រើន ត្រូវគេចាប់សញ្ញាបាន នៅក្នុងប្រតិបត្តិការស្វែងរកយានជ្រមុជទឹក Titan ដែលបាត់ខ្លួន ខណៈមនុស្សជាប់ក្នុងនោះ កំពុងស្ថិតនៅដង្ហើមចុងក្រោយ។

គេនៅមិនទាន់ដឹងថាវាគឺជាសំឡេងអ្វីឲ្យប្រាកដទេ ប៉ុន្តែគេសន្មត់ថា នោះគឺជាសំឡេងដែលអ្នកជាប់ក្នុងយាន គោះឲ្យគេជួយ ។
ស្របពេលជាមួយគ្នានោះ ប្រតិបត្តិការស្វែងរកយានរបស់ក្រុមហ៊ុន OceanGate នៅផ្ទៃខាងលើ ត្រូវបានពង្រីក ឈានដល់ទំហំធំជាងរដ្ឋ Connecticut របស់អាមេរិក ដល់ទៅទ្វេដងឯណោះ។
យន្តហោះរបស់កងទ័ពអាកាសកាណាដា គឺស្ថិតក្នុងចំណោមកម្លាំងបន្ថែមចុងក្រោយបំផុតចំពោះការស្វែងរកចុងក្រោយ ខណៈនាវាជាច្រើនទៀត និងយានដែលដំណើរការពីចម្ងាយ ក៏កំពុងចូលរួមក្នុងបេសកកម្មដ៏លំបាកនេះផងដែរ។

ទន្ទឹមនោះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានប្រើប្រាស់ប្រព័ន្ធជួយសង្គ្រោះមហាសមុទ្រទឹកជ្រៅ (FADOSS) ក្នុងគោលបំណងទាញនាវាឲ្យមកផ្ទៃខាងលើផងដែរ ។
FADOSS គឺជាប្រព័ន្ធខ្សែកាបដ៏រឹងមាំបំផុត ហើយវាត្រូវរង់ចាំយានដំណើរការពីចម្ងាយ ដើម្បីនាំយកខ្សែកាបនេះ ទៅភ្ជាប់ជាមួយនាវាជ្រមុជទឹក Titan នៅបាតមហាសមុទ្រ រួចទាញឡើងមក ។
ប្រព័ន្ធខ្សែកាបនេះ មានកម្លាំងគ្រប់គ្រាន់ដើម្បីលើកទម្ងន់បាន ២៧,០០០ គីឡូក្រាម ហើយវាអាចចុះដល់ទៅជម្រៅ ៦,០៩៦ ម៉ែត្រ ក្នុងមហាសមុទ្រ។

មកទល់ពេលនេះ ឆ្មាំសមុទ្រនិយាយថា “យើងនៅតែស្ថិតក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយនៅតែសង្ឃឹមថា នឹងរកឃើញមនុស្សទាំង៥នាក់នៅក្នុងយានជ្រមុជទឹក”។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ អ្នកទាំង៥ នៅសល់ខ្យល់អុកស៊ីសែនសម្រាប់ដកដង្ហើមមិនដល់ ២០ ម៉ោងទៀតទេ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មូលហេតុបណ្តាលឲ្យ យានជ្រមុជទឹក បាត់ខ្លួនពេលចុះទៅតំបន់ខ្មោចកប៉ាល់ Titanic

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ