ព័ត៌មានអន្ដរជាតិ
ប្ដីប្រពន្ធមួយគូរស់នៅ ៤ ឆ្នាំ ទើបដឹងថាក្នុងផ្ទះខ្លួនឯងមានកំណប់រាប់លានដុល្លារ
ប្ដីប្រពន្ធមួយគូនៅសហរដ្ឋអាមេរិកបានទិញផ្ទះអស់រយៈពេលជាង៤ឆ្នាំ ក្រោយមកទើបដឹងថាចោរលួចទ្រព្យសម្បត្តិអ្នកជិតខាងមកលាក់ទុកក្នុងសួនច្បារពួកគេ បន្ទាប់ពីអ្នកទាំងពីរបម្រុងជីកដីដាំដំណាំនៅក្រោយផ្ទះ។

យោងតាមរបាយការណ៍បានឲ្យដឹងថា Matthew និង Maria ដែលជាប្ដីប្រពន្ធរស់នៅកោះ Staten ទីក្រុងញូវយ៉ក កំពុងដាំដើមឈើនៅសួនច្បារខាងក្រោយរបស់ពួកគេ។ គាត់បានរកឃើញប្រអប់ដែកច្រែះមួយកប់ក្នុងដី។ នៅពេលបើកប្រអប់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញក្រដាសប្រាក់ ១០០ ដុល្លារមានពេជ្រ មាស និងគ្រឿងអលង្ការនៅក្នុងកាបូបដាច់ដោយឡែក។ បន្ទាប់ពីរាប់រួច ពួកគេបានគណនាតម្លៃសរុបនៃទ្រព្យសម្បតិ្តដែលពួកគេបានរើសដោយចៃដន្យគឺមានចំនួនដល់ទៅ ៥២,០០០ដុល្លារ។
ពេលពិនិត្យយ៉ាងយកចិត្តទុកដាក់ក្នុងប្រអប់កំណប់ បានរកឃើញថានៅខាងក្នុងប្រអប់មានក្រដាសតូចមួយ ជាមួយនឹងអាសយដ្ឋានផ្ទះ គ្រាន់តែឃើញគេភ្លាមដឹងថាជាផ្ទះអ្នកជិតខាង។ ដូច្នេះបានសម្រេចចិត្តសួរព័ត៌មានបន្ថែម ដោយប្តីបាននិយាយ “ខ្ញុំគោះទ្វារសួរថា តើធ្លាប់ត្រូវគេប្លន់ឬអត់? អ្នកជិតខាងឆ្លើយថាបាទ”។
ជាការឆ្លើយតបនឹងរឿងនេះ នាយកដ្ឋានប៉ូលិសញូវយ៉ក បាននិយាយថា ឆ្នាំ២០១១ មានរបាយការណ៍ចោរកម្មដូចក្នុងក្រដាស ដោយប្លន់យកទ្រព្យសម្បត្តិចំនួន ៥២,០០០ ដុល្លារ ខណៈឈ្មោះហៅក្រៅរបស់ជនសង្ស័យចោរ Ninja។
ទោះជាយ៉ាងនេះក្តី រឿងនេះបានកើតមានជាយូរណាស់មកហើយ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយ ទើបធ្វើឲ្យក្រុមគ្រួសារអ្នកជិតខាងចេញមុខបកស្រាយថា ទ្រព្យសម្បតិ្តជាច្រើនរបស់ពួកគាត់ មិនអាចយកមកវិញបានឡើយ។ ដោយមិននឹកស្មានដល់ Matthew និង Maria នឹងនាំយកទ្រព្យសម្បត្តិមកឲ្យពួកគេវិញនោះទេ។ មុននឹងប្រគល់ទ្រព្យសម្បត្តិទៅម្ចាស់ពិតប្រាកដ មានគេសួរថាហេតុអ្វីបានជាប្រគល់កំណប់ដែលរកឃើញក្នុងផ្ទះខ្លួនឯងឲ្យទៅគេវិញ Matthew បានឆ្លើយថា វាមិនមែនជារបស់យើងតាំងពីដំបូងឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីម្នាក់នៅ ថៃ ភ័យលួសព្រលឹង ក្រោយពស់វែកលូនចូលបន្ទប់ បម្រុងចឹកកូនទើបនឹងកើត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ