ព័ត៌មានអន្ដរជាតិ
រុស្ស៊ី លើកមូលហេតុដែល អាមេរិក បន្តផ្ដល់អាវុធឥតឈប់ឈរឲ្យ អ៊ុយក្រែន
ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងពីមូលហេតុដែលសហរដ្ឋអាមេរិកនៅតែបន្តផ្គត់ផ្គង់សព្វាវុធឥតឈប់ឈរទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន ស្របពេលដែលជម្លោះជាមួយរុស្ស៊ី នៅតែអូសបន្លាយពេល ។

លោក Antonov បាននិយាយកាលពីថ្ងៃពុធថា មូលហេតុដែលសហរដ្ឋអាមេរិកបន្តផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឃើញការបង្ហូរឈាម និងបង្កឲ្យមានសង្គ្រាមលោកលើកទី៣ ។
លោកបានបន្ថែមថា “ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកចាត់ទុកវាជាកិច្ចការដែលពាក់ព័ន្ធទៅនឹងបស្ចិមប្រទេសក្នុងការចូលរួមក្នុងជម្លោះមួយនេះ ទើបពួកគេបន្តអូសបន្លាយការបង្ហូរឈាម និងជំរុញឲ្យមានសង្គ្រាមលោកលើកទី៣” ។

លោកបាននិយាយថា “បច្ចុប្បន្នអាមេរិកកំពុងខ្ជះខ្ជាយប្រាក់ចំណាយលើការជួយដល់អ៊ុយក្រែន ។ លោកទទួលស្គាល់ថា មន្ទីរបញ្ចកោណមានលទ្ធភាពរាប់ពាន់លានដុល្លារនៃការផ្គត់ផ្គង់ដល់យោធាទីក្រុងកៀវ ប៉ុន្តែអាមេរិកក៏គួរទុកការចំណាយនេះ ទៅជួយដល់តំបន់ដែលអត់អាហារផងដែរ” ។
ជាចុងក្រោយអ្នកការទូតរូបនេះបានកត់សម្គាល់ថា “អាមេរិកបានបែងចែកមូលនិធិដែលមិនធ្លាប់មានពីមុនមក ទុកសម្រាប់ទិញអាវុធផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ ប៉ុន្តែងាកទៅមើលបណ្តាប្រទេសក្រីក្របំផុតនៅអាហ្វ្រិក អាមេរិកឡាទីន និងអាស៊ី មានមនុស្សស្លាប់ច្រើនណាស់ ដោយសារការអត់អាហារ និងរង់ចាំជំនួយពីអាមេរិក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ