Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូចុងក្រោយ មុនយានជ្រមុជទឹកបាត់ខ្លួន ថតបានដោយស្ត្រីម្នាក់

បានផុស

នៅ

យានជ្រមុជទឹក Titan បានបាត់ខ្លួនប្រហែលមួយម៉ោង និង ៤៥នាទី ពេលវាចេញដំណើរ ទៅមើលខ្មោចកប៉ាល់ Titanic កាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ។ មកទល់ពេលនេះគេមិនទាន់រកឃើញយាននៅឡើយទេ ចំណែកអុកស៊ីសែនក៏ជិតអស់ទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនចេញដំណើរ Abbie Jackson វ័យ ២២ ឆ្នាំ ដែលធ្វើការជាអ្នកថតវីដេអូឲ្យក្រុមហ៊ុន OceanGate បានបង្ហោះឃ្លីបយានជ្រមុជទឹកមុនបាត់ខ្លួនចូលទៅក្នុង Tik-Tok និងភ្ជាប់ជាមួយចំណងជើងថា “កំពុងមើលយានជ្រមុជទឹកចុះទៅកាន់កប៉ាល់ Titanic” ។

ទន្ទឹមនេះ Abbie ក៏បានថតអ្នកដំណើរម្នាក់ដែលកំពុងបាត់ខ្លួនក្នុងចំណោមអ្នកដំណើរទាំង ៥ នាក់ឈ្មោះ Paul Henri Nargeolet ផងដែរ ។ លោក Paul វ័យ ៧៧ ឆ្នាំ មានរហស្សនាមថា “លោក Titanic” ព្រោះគាត់ធ្លាប់ចុះទៅមើលកប៉ាល់ Titanic ដល់ទៅ ៣៧ ដងឯណោះ ។

ដោយឡែកលោក Michael Harris អ្នកជំនាញជ្រមុជទឹកបានប្រាប់ទូរទស្សន៍ Fox News ថា យានជ្រមុជទឹក​ Titan អាចនឹងផ្ទុះនៅផ្ទៃខាងក្រោមជម្រៅជាង ៣,០០០ ម៉ែត្រ ហើយអ្នកជិះក្នុងនោះ ស្លាប់យូរមកហើយ ។ យ៉ាងណាក្រុមស្វែងរកនៅតែខិតខំធ្វើការងារ ទោះបីមិនសូវមានសង្ឃឹមក៏ដោយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ មូលហេតុអាចបណ្តាលឲ្យ យានជ្រមុជទឹក បាត់ខ្លួនពេលចុះទៅតំបន់ខ្មោចកប៉ាល់ Titanic 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម