ព័ត៌មានអន្ដរជាតិ
យានជ្រមុជទឹក Titan នឹងអស់ខ្យល់អុកស៊ីសែន នៅម៉ោង៦ល្ងាចនេះ
ឆ្មាំឆ្នេរសមុទ្រអាមេរិក អះអាងថា ការផ្គត់ផ្គង់អុកស៊ីសែននៅក្នុងយានជ្រមុជទឹក Titan នឹងអស់នៅម៉ោង ០៦:០៨ នាទីល្ងាច (ម៉ោងនៅកម្ពុជា) នៅថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនា។

ការបញ្ជាក់រឿងនេះពីអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ គឺធ្វើឲ្យពិភពលោកកាន់តែតាមដានយ៉ាងដិតដល់អំពីប្រតិបត្តិការជួយសង្គ្រោះមនុស្សទាំង៥នាក់ ដែលជាប់ក្នុងយានជ្រមុជទឹក ខណៈពេលធ្វើដំណើរទៅបាតមហាសមុទ្រ ដើម្បីមើលខ្មោចនាវា Titanic។
តាមការឲ្យដឹងពីក្រុមហ៊ុន OceanGate ដែលជាប្រតិបត្តិកររបស់យានជ្រមុជទឹក Titan, យាននេះមានផ្ទុកអុកស៊ីសែនដែលអាចជួយបានរយៈពេល៩៦ម៉ោង ក្នុងករណីមានអាសន្ន។
គួរបញ្ជាក់ជាថ្មី, មនុស្សចំនួន៥នាក់នៅក្នុងយាននោះមានដូចជាមហាសេដ្ឋីអង់គ្លេស អ្នករុករកបារាំង អ្នកជំនួញប៉ាគីស្ថាននិងកូនប្រុសអាយុ១៩ឆ្នាំ និងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate ផ្ទាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ មនុស្សជាប់ក្នុងយានជ្រមុជទឹក Titan ស្ថិតនៅដង្ហើមចុងក្រោយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់