ព័ត៌មានអន្ដរជាតិ
ឆ្មាំជាតិបន្តនៅ វ៉ាស៊ីនតោន រហូតដល់ខែមីនាដើម្បីផ្តល់សន្តិសុខអំឡុងការកាត់ក្តីលោកTrump
កងទ័ពឆ្មាំជាតិប្រមាណ៥,០០០នាក់នឹងត្រូវបន្តដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី អំឡុងការកាត់ក្តីចោទប្រកាន់អតីតប្រធានាធិបតី Donald Trump។ ពួកគេនឹងស្ថិតនៅក្នុងរដ្ឋធានីរហូតដល់ពាក់កណ្តាលខែមីនា។

យោងតាមរបាយការណ៍ពី Politico កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កងឆ្មាំជាតិចំនួន៧,០០០នាក់នឹងបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោនរហូតដល់ការកាត់ក្តីលោក Trump ចាប់ផ្តើមនៅខែកុម្ភៈ។ បន្ទាប់ពីនោះ ឆ្មាំ៥,០០០នាក់នឹងបន្តឈរជើងរហូតដល់ការជំនុំជម្រះបញ្ចប់ដែលទំនងជានៅពាក់កណ្តាលខែមីនា។
ប្រភពពី Politico និយាយថា ការដាក់ពង្រាយនេះគឺចាំបាច់ណាស់ដោយសារតែក្តីបារម្ភផ្នែកសន្តិសុខអំឡុងពេលជំនុំជម្រះ ប៉ុន្តែកងទ័ពនិយាយថា ពួកគេត្រូវបានគេផ្តល់ព័ត៌មានតិចតួចបំផុតអំពីបេសកកម្មនេះ។

កងទ័ពឆ្មាំជាតិប្រមាណ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយទៅរដ្ឋធានីបន្ទាប់ពីមានកុបកម្មគាំទ្រលោក Trump នៅវិមានកាពីតូលកាលពីដើមខែនេះ។ កងទ័ពបានបន្តការយាមល្បាតក្នុងអំឡុងពិធីស្បថឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden។
ការដាក់ពង្រាយនេះបានធ្វើឲ្យអ្នកសាធារណរដ្ឋមួយចំនួនខឹងសម្បា ដោយពួកគេយល់ថា វាជាល្ខោននយោបាយដែលរៀបចំឡើងដោយគណបក្សប្រជាធិបតេយ្យ ជាជាងតម្រូវការសន្តិសុខ។

មានអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋយ៉ាងតិច៨រូបដោយក្នុងនោះមានទាំងលោក Ron DeSantis នៃរដ្ឋ Florida និងលោក Greg Abbott នៃរដ្ឋ Texas ផងដែរ បានហៅកងទ័ពឲ្យត្រឡប់មករដ្ឋរបស់ពួកគេវិញ។ លោក DeSantis បានប្រាប់ Fox News កាលពីថ្ងៃសៅរ៍ថា ពួកគេគឺជាទាហាន ពួកគេមិនមែនជាអ្នកបម្រើរបស់ប្រធានសភាលោកស្រី Nancy Pelosi ទេ។
ក្រៅពីទាហានដែលនៅសេសសល់, វិមានកាពីតូលអាមេរិកនៅតែព័ទ្ធជុំវិញដោយរបងសន្តិសុខកម្ពស់៣.៦ម៉ែត្រដាក់បន្លាលួស ហើយកំពុងមានផែនការដាក់របងនេះជាអចិន្រ្តៃយ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ឃើញហើយគួរឲ្យអាណិត! បណ្តុំរូបភាព ឆ្មាំជាតិអាមេរិកនៅ វ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់ Joe Biden

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី