ព័ត៌មានអន្ដរជាតិ
ខឹងគ្មានកន្លែងចតឡាន បុរសកូរ៉េម្នាក់ កាត់ដៃអ្នកជិតខាងដាច់ប៉ិត
បុរសវ័យ ៧៧ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទកាត់កដៃអ្នកជិតខាង ក្រោយមានជម្លោះរឿងចំណតរថយន្ត ដែលហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។
យោងតាមប៉ូលិសក្រុង Gwangju បានឱ្យដឹងថា នៅពីថ្ងៃទី២២ ខែមិថុនា បុរសអាយុ ៧៧ឆ្នាំម្នាក់ បានវាយប្រហារអ្នកជិតខាង អាយុ ៥៥ឆ្នាំ ដោយដាវកាតាណាជប៉ុនប្រវែងមួយម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះដាច់កដៃ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បុរសរូបនោះបានប្រព្រឹត្តបទល្មើស បន្ទាប់ពីឈ្លោះប្រកែកជាមួយអ្នកជិតខាង ព្រោះជនរងគ្រោះចតរថយន្ត ពុំទុកកន្លែងសម្រាប់ចតរថយន្តរបស់គាត់។ ដោយសារខឹងសម្បារ ជនដៃដល់បានទាញដាវកាប់កដៃអ្នកជិតខាងបណ្ដាលឱ្យជនរងគ្រោះហូរឈាមច្រើនរហូតដល់សន្លប់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
បច្ចុប្បន្នប៉ូលិសបានចាប់ខ្លួនបុរសវ័យ ៧៧ ឆ្នាំរូបនោះ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ហើយកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតអំពីហេតុការណ៍នេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Koreaboo
ចុចអាន៖ ផ្ទុះការសរសើរទឹកចិត្តឪពុកខំបំពេញក្តីស្រមៃឲ្យកូនស្រី ខណៈឆ្កែដើរតួជាអ្នកជំងឺដំបូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ