ព័ត៌មានអន្ដរជាតិ
មេធំក្រុមហ៊ុន Meta ត្រៀមប្រកួតក្នុងទ្រុងជាមួយមហាសេដ្ឋី Elon Musk
មហាសេដ្ឋីបច្ចេកវិទ្យាល្បីបំផុតរបស់ពិភពលោកពីររូបគឺលោក Elon Musk ម្ចាស់បណ្ដាញ Twitter និងលោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Meta បានយល់ព្រមប្រកួតគ្នាក្នុងទ្រុងមួយ បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

ជាដំណឹងដ៏ភ្ញាក់ផ្អើល ដែលលោក Elon Musk បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter របស់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតក្នុងទ្រុងជាមួយលោក Mark Zuckerberg ។
រឿងហេតុដំបូងដែលនាំឱ្យមានការប្រកាសនូវការប្រកួតមួយនេះឡើង គឺកាលពីខែឧសភា កន្លងទៅ លោក Mark Zuckerberg បានឈ្នះមេដាយក្នុងការប្រកួតកីឡា ជឺជិតស៊ូ ហើយថ្មីៗនេះ លោក Elon Musk បានធ្វើការបង្ហោះសារមួយក្នុង Twitter ថា “I’m up for a cage match if he is lol” ( ខ្ញុំចង់ឡើងប្រកួតដាក់ទ្រុង បើគាត់ហ៊ាន) ។
មិនបង្អង់យូរ លោក Zuckerberg បាន Screenshot សារនៅលើ Twitter របស់លោក Musk និងបង្ហោះនៅលើ Instagram របស់លោកជាមួយនឹងខេបសិន (Caption) ថា “Send me location” (ផ្ញើទីតាំងមក) ។

មិនបញ្ចប់ត្រឹមនេះ មហាសេដ្ឋី Elon Musk បានឆ្លើយតបទៅនឹងលោក Zuckerberg ជាមួយនឹងសារខ្លីពីរម៉ាត់គឺ “Vegas Octagon” ពោលគឺជាទីតាំងប្រកួតដែលគេដឹងថា វាមានមូលដ្ឋាននៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ អ្នកជំនាញព្រមានថា បច្ចេកវិទ្យា AI នឹងធ្វើឲ្យមនុស្សដាច់ពូជ
ចុចអាន៖ FDA យល់ព្រមឲ្យក្រុមហ៊ុនរបស់ Elon Musk ធ្វើតេស្តដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ