ព័ត៌មានអន្ដរជាតិ
មនុស្ស ៥នាក់ក្នុងយានជ្រមុជទឹក Titan ស្លាប់អស់ហើយ
ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះដ៏មហន្តរាយ។

ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនាថា “ទីតាំងមួយដែលពោរពេញទៅដោយបំណែក ត្រូវបានយានប្រតិបត្តិការពីចម្ងាយ រកឃើញនៅក្នុងតំបន់ជិតកប៉ាល់ទីតានិក។
នៅក្នុងសន្និសីទនោះ លោកឧត្តមនាវីឯក John Mauger បានប្រាប់អ្នកយកព័ត៌មានថា កន្ទុយយានជ្រមុជទឹក ត្រូវបានរកឃើញនៅចំកណ្តាលនៃគំនរកម្ទេចកម្ទី។ សំណល់នៃយានជ្រមុជទឹកនេះ គឺបណ្តាលមកពីការផ្ទុះចេញពីបន្ទប់រក្សាសម្ពាធ។ គ្មានអ្វីត្រូវសង្ស័យឡើយ អ្នកដំណើរប្រាំនាក់ នឹងស្លាប់ភ្លាមៗនៅក្នុងសេណារីយ៉ូបែបនេះ។

យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែលមួយម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក កាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។
នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទោះរកឃើញក៏ដោយ តែគេត្រូវចំណាយពេលរាប់ម៉ោងឯណោះ ដើម្បីទាញយាន Titan ឡើងមកលើវិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ