Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រដាប់អាវុធវៀតណាម វាយប្រហារក្នុងខេត្តជាប់កម្ពុជា គឺមានទំនាក់ទំនង ជាមួយពួកភេរវករ នៅអាមេរិក

បានផុស

នៅ

នាយកដ្ឋានសន្តិសុខមាតុភូមិវៀតណាមនិយាយថា ក្រុមប្រដាប់អាវុធ ដែលវាយប្រហារទីស្នាក់ការរដ្ឋាភិបាលចំនួនពីរក្នុងខេត្ត Dak Lak កាលពីដើមខែនេះ គឺមានទំនាក់ទំនងជាមួយពួកភេរវករដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ក្រុមប្រដាប់អាវុធត្រូវបានចាប់ខ្លួន (រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ Pham Ngoc Viet ប្រធាននាយកដ្ឋានសន្តិសុខមាតុភូមិនៃក្រសួងសន្តិសុខសាធារណៈ បាននិយាយកាលពីថ្ងៃពុធទី២១ខែមិថុនាថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur គឺជាសមាជិកនៃអង្គការភេរវកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍ទោ Pham Ngoc Viet (រូបថត៖ Bocongan)

ជននោះ ត្រូវបានគេណែនាំឲ្យចូលមកប្រទេសវៀតណាម និងរៀបចំផែនការវាយប្រហារ។ នេះបើតាមការបញ្ជាក់របស់លោក Viet ក្នុងសន្និសីទជាន់ខ្ពស់របស់ប្រធានទីភ្នាក់ងារប្រឆាំងភេរវកម្មនៃប្រទេសសមាជិកអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោក Viet ​និយាយ​ថា ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដែល​បណ្តាល​ឲ្យ​មនុស្ស​៩នាក់ស្លាប់, ២នាក់របួស និងចាប់៣នាក់ធ្វើជា​ចំណាប់​ខ្មាំង ​គឺ​ជាអំពើ​ភេរវកម្ម។ លោកបន្តថា វៀតណាម មិនធ្លាប់ជួបប្រទះអំពើភេរវកម្មអន្តរជាតិពីមុនមកទេ ប៉ុន្តែកត្តាហានិភ័យមួយចំនួន បានគំរាមកំហែងដល់សន្តិសុខជាតិនៅទីនេះ។

ទី១ វៀតណាមមានគោលដៅ ដែលអាចទាក់ទាញពួកភេរវករ ដូចជាទីស្នាក់ការការទូតបរទេសជាដើម។

ទី​២ មាន​ហានិភ័យ​ទាក់ទង​នឹង​ចលនា​របស់​កងកម្លាំង IS ដែល​អាចចេញ​ពី​មជ្ឈិមបូព៌ាចូលមក​អាស៊ីអាគ្នេយ៍។

ទី៣ ក្រុមភេរវករ កំពុងប្រើប្រាស់បច្ចេកវិទ្យានិងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយមរបស់ពួកគេនៅទូទាំងពិភពលោក ដែលធ្វើឲ្យប្រទេសវៀតណាមងាយរងគ្រោះដោយសារតែអ្នកប្រើប្រាស់អ៊ីនធឺណិតរបស់ប្រទេសនេះ មានកម្រិតខ្ពស់។

ទី៤ ក្រុមអ្នកប្រតិកម្មវៀតណាមនិងក្រុមដទៃទៀតដែលមានមនោគមវិជ្ជាជ្រុលនិយម បានទាញយកផលប្រយោជន៍ពីបញ្ហាជនជាតិភាគតិចនិងសាសនានៅក្នុងប្រទេស ដើម្បីបណ្តុះបណ្តាលប្រជាជនឲ្យប្រព្រឹត្តអំពើភេរវកម្មនៅវៀតណាម។

ស្របពេលជាមួយគ្នានោះ វៀតណាម បាន​អំពាវនាវឲ្យ​ប្រទេស​ពាក់ព័ន្ធ​និង​អង្គការ​អន្តរជាតិ ​គាំទ្រ​និង​សហការ​ជាមួយ​​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ចំពោះ​អំពើ​ភេរវកម្ម។ លោក​ក៏​​ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ​រួម​គ្នា​ទប់ស្កាត់ និង​ប្រឆាំង​អំពើ​ស្រដៀង​គ្នា​នេះ​ទៅ​ថ្ងៃ​អនាគតផងដែរ។

គិតត្រឹមថ្ងៃពុធទី២១ខែមិថុនា ជនសង្ស័យចំនួន៧៤នាក់ ត្រូវបានវៀតណាមចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ចាប់បានមេខ្លោងម្នាក់ ពាក់ព័ន្ធការវាយប្រហារ នៅខេត្តជាប់ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម