Connect with us

ព័ត៌មានអន្ដរជាតិ

តាមការពិត អ្នកដំណើរត្រូវចុះហត្ថលេខាលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានរបស់ក្រុមហ៊ុន OceanGate 

បានផុស

នៅ

យោងតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា អ្នកដំណើរទាំង៥ ដែលជិះយានជ្រមុជទឹក Titan ចុះទៅតំបន់ខ្មោចកប៉ាល់ទីតានិក គឺសុទ្ធតែបានចុះហត្ថលេខាលើលិខិតដែលបញ្ជាក់ពីហានិភ័យគ្រោះថ្នាក់ដល់ជីវិត រួចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ អ្នកកាសែត CBS ម្នាក់ ដែលធ្វើដំណើរជាមួយក្រុមហ៊ុន OceanGate ក្នុងខែកក្កដាឆ្នាំ២០២២ បានរាយការណ៍ថា ពេលនោះ លោកក៏បានចុះហត្ថលេខាលើលិខិតមួយ ដែលនិយាយអំពីសេចក្តីស្លាប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លិខិតនេះ មិនអាចជួយក្រុមហ៊ុនពីការចោទប្រកាន់ ឬការផ្តល់សំណងណាមួយបានឡើយ។

ភ្នាក់ងាររបស់ Reuters មិនអាចបញ្ជាក់ពីលក្ខខណ្ឌដែលមានចែង ក្នុងលិខិតនោះបានទេ ហើយក្រុមហ៊ុន OceanGate ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយដែរ។

កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនា ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះយាននោះ ។

យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែល១ម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក នៅព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។

គួរបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, Daily Mail

ចុចអាន៖ មនុស្ស ៥នាក់ក្នុងយានជ្រមុជទឹក Titan ស្លាប់អស់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៤៥ នាទីutes មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​​លោក Sunak៖ ទ្រព្យ​​សម្បត្តិរដ្ឋរុស្ស៊ី​​​​ដែល​បង្កក ​​ប្រឈមហានិភ័យ​បានទៅរុស្ស៊ីវិញ​​

លក្ខិណា យ៉ានុត
ជីវិតកម្សាន្ដ១ ម៉ោង មុន

លក្ខិណា យ៉ានុត​ មានអ្នកច្បាស់លាស់ហើយ ខណៈកំពុងរីករាយជុំគ្រួសារក្នុងឱកាសពិធីភ្ជាប់ពាក្យខ្លួនថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

លៀក លីដា
ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

Sokha Hotels

ព័ត៌មានពេញនិយម