Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចម្បាំងរុស្ស៊ីថ្មីទាំងអស់ នឹងបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង

បានផុស

នៅ

ឧត្តមនាវីឯក Nikolay Yevmenov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនាថា នាវាចម្បាំងថ្មីរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាថ្នាក់ corvette ទាំងអស់ នឹងត្រូវបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។

ឧត្តមនាវីឯក Nikolay Yevmenov (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញពីចំនួនជាក់លាក់ទេថាតើ នាវាចម្បាំងទាំងអស់មានប៉ុន្មានគ្រឿង ដែលនឹងត្រូវបំពាក់ដោយមីស៊ីលប្រភេទនេះ។

លោកបានប្រាប់ភ្នាក់ RIA Novosti នៅខាងក្រៅពិព័រណ៍កាពារដែនទឹកអន្តរជាតិ (IMDS) ក្នុងទីក្រុង Kronstadt នៃប្រទេសរុស្ស៊ីថា “នាវាចម្បាំងដែលកំពុងសាងសង់ឬកំពុងដាក់ពង្រាយទាំងអស់ នឹងត្រូវបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircons។ លោកបន្ថែមថា នាវាថ្នាក់ Corvettes ក៏នឹងទទួលបានមីស៊ីលប្រភេទនេះផងដែរ”។

នាវាចម្បាំងរុស្ស៊ី (រូបថត៖ Wiki)

មីស៊ីល Zircon ត្រូវ​បាន​ដាក់ឲ្យធ្វើប្រតិបត្តិការកាលពី​ដើម​ឆ្នាំ​នេះ។ មីស៊ីលនេះ ​មាន​ល្បឿន​លឿន​ជាង​កាំជ្រួច​ប្រឆាំង​កប៉ាល់​របស់​រុស្ស៊ី ​ដែល​អភិវឌ្ឍ​ពីមុនៗ និង​មីស៊ីល​ដែល​ប្រើ​ដោយ​ប្រទេសជាសមាជិកអង្គការ​ណាតូទៅទៀត។

ត្រលប់ទៅឆ្នាំ២០១៩, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកត់សម្គាល់នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាថា មីស៊ីល Zircon នឹងអាចបាញ់ដល់គោលដៅក្នុងរយៈចម្ងាយ ១០០០គីឡូម៉ែត្រ ហើយវាអាចហោះក្នុងលឿនជាងល្បឿនសំឡេងដល់ទៅ៩ដងឯណោះ ពោលគឺវា​លឿន​ជាងមីស៊ីល Tomahawk និង Harpoon ដែល​ប្រើ​ដោយ​កង​ទ័ព​ជើង​ទឹក​អាមេរិក ទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន បង្អួតសព្វាវុធទំនើបៗ រួមទាំង ការធ្វើតេស្តខួរក្បាល “កំពូលទាហាន” ក្នុងពិព័រណ៍កងទ័ពឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៨ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម