ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យបញ្ចប់ការសាងសង់បំពង់បង្ហូរប្រេងក្នុងសមុទ្រទឹកជ្រៅ
ចិនបានបញ្ចប់ការសាងសង់ដោយជោគជ័យនូវបំពង់បង្ហូរប្រេងក្នុងសមុទ្រទឹកជ្រៅបំផុតរបស់ខ្លួនសម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័នកាលពីថ្ងៃព្រហស្បតិ៍ ។

បំពង់បង្ហូរប្រេងនេះ គឺជាគម្រោងដំណាក់កាលទី ២ ដ៏សំខាន់សម្រាប់ស្ថានីយ៍ថាមពលទឹកជ្រៅបំផុតរបស់ប្រទេសចិន ដែលគេស្គាល់ថា Shenhai-1 ឬ Deep Sea-1 ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមិថុនា ឆ្នាំ២០២១ ។
យោងតាមសារព័ត៌មាន CGTN ចុះផ្សាយថា បំពង់នេះស្ថិតនៅចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីទីក្រុង Sanya ក្នុងខេត្ត Hainan ភាគខាងត្បូង ហើយគម្រោងដំណាក់កាលទី ២ នេះ មានគោលបំណងបង្កើនទិន្នផលឧស្ម័នប្រចាំឆ្នាំខ្ពស់បំផុតនៃស្ថានីយ៍ Shenhai-1 ពី ៣ ពាន់លានម៉ែត្រគូបដល់ ៤.៥ ពាន់លានម៉ែត្រគូប ។

ចំពោះការសាងសង់នេះដែរ សាជីវកម្មប្រេងសមុទ្រជាតិចិន (CNOOC) បានប្រើប្រាស់ការបញ្ចូលគ្នានៃបំពង់ដែកគ្មានថ្នេរដែលមានអង្កត់ផ្ចិតធំក្នុងទឹកជ្រៅ និងបំពង់ប្រើប្រាស់លោហធាតុដើម្បីបំពេញតម្រូវការឧស្ម័ន ជាពិសេសដើម្បីការពារសម្ពាធខ្ពស់ក្នុងទឹកជ្រៅរបស់ប្រទេសចិនផងដែរ ។
គួរបញ្ជាក់ថា ពីមុនចិនបានដាក់បំពង់បង្ហូរប្រេង និងឧស្ម័ននៅឈូងសមុទ្រជាង ៩ ពាន់គីឡូម៉ែត្ររួចហើយ ខណៈកាលពីឆ្នាំមុន បំពង់បង្ហូរឧស្ម័ន ចិន-អាស៊ីកណ្តាល បានបញ្ជូនឧស្ម័នធម្មជាតិ ៤៣.២ ពាន់លានម៉ែត្រគូបទៅប្រទេសចិន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ រឿងរ៉ាវដូចគ្នាមួយកើតឡើងក្នុងសោកនាដកម្មលើយានជ្រមុជទឹក Titan និងកប៉ាល់ Titanic

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់