Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បីឪពុក កូនប្រុសមហាសេដ្ឋីប៉ាគីស្ថាន បែរជាត្រូវស្លាប់ក្នុងយាន Titan

បានផុស

នៅ

ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ Titanic ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ ៥ នាក់ បានស្លាប់អស់ហើយ ដោយសារការផ្ទុះដ៏មហន្តរាយ ។

នៅក្នុងចំណោមជនរងគ្រោះចំនួន ៥ នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នោះ មានមនុស្ស ២ នាក់ ជាឪពុកកូនបង្កើតនឹងគ្នា គឺបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាមហាសេដ្ឋីប៉ាគីស្ថាន ហើយកូនប្រុសរបស់គាត់មានឈ្មោះថា Suleman មានវ័យត្រឹម ១៩ ឆ្នាំប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមអ្នកស្រី Azmeh Dawood ប្អូនស្រី​បង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងថា តាមការពិតក្មួយប្រុសរបស់គាត់មិនចង់ជិះយានជ្រមុជទឹកនេះនោះទេ ហើយអ្វីដែលជំរុញឲ្យរូបគេសម្រេចចិត្តទៅមើលកប៉ាល់ Titanic នោះគឺដើម្បីផ្គាប់ចិត្តឪពុកក្នុងថ្ងៃ “ទិវាលោកឪពុក” ជាពិសេសតែម្ដង ។

គួរបន្ថែមថា Suleman ជានិស្សិតរៀននៅសាកលវិទ្យាល័យ Strathclyde នៃទីក្រុង Glasgow ប្រទេសស្កុតឡែន ហើយរូបគេចូលចិត្តអក្សរសិល្ប៍ប្រឌិតបែបវិទ្យាសាស្ត្រ ការសិក្សារឿងថ្មីៗ លេងគូប និងបាល់ទះជាដើម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ មកស្គាល់មហាសេដ្ឋីប៉ាគីស្ថាន និងកូនប្រុស ដែលស្លាប់ក្នុងយានជ្រមុជទឹក Titan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម