Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ UN ថា អាស៊ាន គួរតែប្ដូរវិធីសាស្ត្រដោះស្រាយវិបត្តិនៅ មីយ៉ាន់ម៉ា

បានផុស

នៅ

អ្នកជំនាញម្នាក់របស់អង្គការសហប្រជាតិ (UN) កំពុងជំរុញឲ្យប្រទេសអាស៊ានប្រើប្រាស់វិធីសាស្ត្រផ្សេងក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែដំណោះស្រាយបច្ចុប្បន្នមិនទទួលបានផ្លែផ្កាអ្វីឡើយ ។

លោក Tom Andrews

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះថា “ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា​គឺ​ធ្ងន់ធ្ងរ ​ហើយ​ក៏​កាន់​តែ​អាក្រក់​ទៅៗផងដែរ” ។

លោក Andrews បាន​ចង្អុល​ទៅកាន់កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​រៀបចំ​ដោយ​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ ខណៈរដ្ឋមន្ត្រី​ដែល​តែង​តាំង​ដោយ​យោធា​មីយ៉ាន់ម៉ា លោក Than Swe ក៏ត្រូវ​បាន​អញ្ជើញឲ្យចូលរួមផងដែរ ។

លោក Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា

លោក Andrews បាននិយាយថា “វាអាចមានឥទ្ធិពលគ្រោះថ្នាក់ក្នុងការទទួលស្គាល់យោធាមីយ៉ាន់ម៉ាក្នុងលក្ខណៈស្របច្បាប់ណាមួយ ហើយវា​ដល់​ពេល​ហើយដែលត្រូវស្វែងរក ឬពិចារណាអំពីវិធីផ្សេងទៀតដើម្បីដោះស្រាយបញ្ហាដែលកំពុងជាប់គាំងដ៏គ្រោះថ្នាក់នេះ” ។

គួរបញ្ជាក់ថា សមាជិក​អាស៊ាន​បាន​ឯកភាព​លើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច​ជាមួយ​​យោធាមីយ៉ាន់ម៉ា​កាលពី​ ២ ឆ្នាំ​មុន ។ វារួមបញ្ចូលទាំងការអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការសម្លាប់ និងអំពើហិង្សាផ្សេងៗទៀតផងដែរ ប៉ុន្តែ​ទោះជាយ៉ាងណា ផែនការសន្តិភាពនេះស្ទើរតែ​គ្មាន​ការ​រីក​ចម្រើន​ទាល់តែសោះ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៩ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម