Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ ប្រាប់ពីរបៀបដែលមនុស្ស៥នាក់ស្លាប់ ក្នុងយានជ្រមុជទឹក Titan

បានផុស

នៅ

អតីតវេជ្ជបណ្ឌិតកងទ័ពជើងទឹកអាមេរិក បានបង្ហាញពីរបៀបដែលមនុស្ស៥នាក់នៅក្នុងយានជ្រមុជទឹក Titan ស្លាប់ ពេលវាផ្ទុះនៅបាតមហាសមុទ្រ។

យានជ្រមុជទឹក Titan 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញ Dale Molé អតីតនាយកផ្នែកវេជ្ជសាស្ត្រក្រោមសមុទ្រ និងសុខភាពវិទ្យុសកម្មសម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រាប់ DailyMail ថា ការស្លាប់របស់អ្នកទាំង៥ គឺត្រឹមមួយប្រិចប៉ុណ្ណោះ ហើយគ្មានការឈឺចាប់វេទនាអ្វីសោះឡើយ។

លោក Molé និយាយថា “ដោយសារតែសម្ពាធទឹកខ្លាំង បានធ្វើឲ្យយាននោះផ្ទុះ។ វាកើតឡើងត្រឹមមួយប្រិចប៉ុណ្ណោះ ពួកគេទាំងនោះ ​មិនទាំង​បាន​ដឹងមុនផង​ថា ពួកគេជិតស្លាប់ហើយ ឬ​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួកគេ​នោះទេ។ វាប្រៀបដូចជាការដែលអ្នកបិទកុងតាក់ភ្លឹបអ៊ីចឹង។ ០.០០១វិនាទីនេះពួកគេនៅរស់ ០.០០១វិនាទីក្រោយ ពួកគេស្រាប់តែស្លាប់”។

លោក Dale Molé

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនា ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះដ៏មហន្តរាយ។

ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងមួយដែលពោរពេញទៅដោយបំណែក ត្រូវបានយានប្រតិបត្តិការពីចម្ងាយ រកឃើញនៅក្នុងតំបន់ជិតខ្មោចកប៉ាល់ទីតានិក។

យានជ្រមុជទឹក Titan 

យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែលមួយម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក កាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។

នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមហ៊ុន OceanGate ប្រឈមការចោទប្រកាន់ពីបទ “មនុស្សឃាតដោយធ្វេសប្រហែស”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម