ព័ត៌មានអន្ដរជាតិ
ស្រ្តីជនជាតិកូរ៉េ សម្លាប់កូនពីរនាក់ ក្លាស្សេទូរទឹកកកជិត ៥ឆ្នាំ ទើបបែកធ្លាយដល់ប៉ូលិស
កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសវនកម្មនិងអធិការកិច្ច (BAI) បានរាយការណ៍ថា ទារកពីរនាក់ដែលមិនបានចុះបញ្ជីសំបុត្រកំណើតនៅក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ត្រូវគេរកឃើញស្លាប់នៅក្នុងផ្ទះតែមួយ ដោយសាកសពរបស់ពួកគេត្រូវបានរក្សាទុកនៅក្នុងទូរទឹកកក។

មុនពេលរកឃើញសាកសពទារកទាំងពីរ BAI បានតាមដានទារក ២.៦លាននាក់ដែលកើតនៅចន្លោះឆ្នាំ២០១៥-២០២២ ហើយទារកចំនួន ២,២៣៦នាក់ មិនមានកំណត់ត្រានៃការចុះឈ្មោះសំបុត្រកំណើតទេ។ ក្នុងនោះសវនកររដ្ឋបានជ្រើសរើសទារកដែលមិនបានចុះឈ្មោះចំនួន ២៣នាក់ ក្នុងចំណោម ២,២៣៦នាក់ ដើម្បីពិនិត្យមើលកន្លែងរស់នៅរបស់ពួកគេ។

ជាអកុសលពេលកំពុងត្រួតពិនិត្យ សាកសពទារកពីរនាក់ ក្នុងចំណោមទារកទាំង ២៣នាក់ ត្រូវប៉ូលិសរកឃើញក្នុងទូទឹកកកនៅផ្ទះតែមួយក្នុងក្រុង Suwon ខេត្ត Gyeonggi-do ដែលត្រូវបានម្តាយរបស់ពួកគេសម្លាប់ជាច្រើនឆ្នាំមកហើយ។ ស្ត្រីជាម្ដាយ វ័យ ៣០ឆ្នាំប្លាយ បានសម្លាប់ទារកទាំងពីរនាក់ដែលកើតខុសគ្នាមួយឆ្នាំ។ ឃាតកម្មលើកដំបូងកើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះរបស់នាង និងលើកទី២ នៅជិតមន្ទីរពេទ្យ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ គឺក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីនាងសម្រាលកូន។
ស្ត្រីជាម្ដាយសារភាពថា ខ្លួនបានសម្លាប់កូនខ្លួនឯងពិតមែន ដោយព្រោះនាងមិនមានលទ្ធភាពចិញ្ចឹមពួកគេ។ ចំណែកប្ដីរបស់នាងបានប្រាប់ប៉ូលិសថា គាត់មិនបានដឹងពីបទល្មើសនេះនោះទេ។ គាត់និយាយថា “ខ្ញុំដឹងថាប្រពន្ធខ្ញុំមានផ្ទៃពោះ ប៉ុន្តែខ្ញុំមិនដឹងថានាងបានសម្លាប់ទារកនោះទេ។ ខ្ញុំជឿជាក់លើនាង ពេលនាងប្រាប់ខ្ញុំថា នាងរលូតកូន។”

ទោះជាយ៉ាងណា ឪពុកនៅតែជាជនសង្ស័យក្នុងការស៊ើបអង្កេតករណីឃាតកម្មដែលកំពុងបន្ត។ ភ្នាក់ងារប៉ូលិសខេត្ត Gyeonggi Nambu កំពុងស្វែងរកដីកាចាប់ខ្លួនម្តាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួរបញ្ជាក់ថា ប្ដីប្រពន្ធមួយគូនេះមានកូន ៣នាក់ ដែលម្នាក់អាយុ ១២ឆ្នាំ ១០ឆ្នាំ និង ៨ឆ្នាំ។ បច្ចុប្បន្នពួកគេទាំងពីរជាបុគ្គលិកធ្វើការនៅមជ្ឈមណ្ឌលហៅទូរសព្ទក្នុងទីក្រុង Suwon៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Koreaboo
ចុចអាន៖ ដើម្បីឪពុក កូនប្រុសមហាសេដ្ឋីប៉ាគីស្ថាន បែរជាត្រូវស្លាប់ក្នុងយាន Titan
ចុចអាន៖ មេធំក្រុមហ៊ុន Meta ត្រៀមប្រកួតក្នុងទ្រុងជាមួយមហាសេដ្ឋី Elon Musk

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ