ព័ត៌មានអន្ដរជាតិ
កុំច្រឡំ! រូបភាពដែលចែកចាយពេញបណ្តាញសង្គម មិនមែនជាបំណែកយានជ្រមុជទឹក Titan ទេ
រូបភាពស្បែកជើងនៅបាតមហាសមុទ្រ ដែលមនុស្សមួយចំនួនកំពុងចែកចាយពាសពេញបណ្តាញសង្គម គឺជារូបចាស់ដែលគេថតបានពេលចុះទៅស្រាវជ្រាវនៅតំបន់កប៉ាល់ទីតានិក មិនមែនជារូបពាក់ព័ន្ធនឹងយានជ្រមុជទឹក Titan ទេ។

រូបភាពនេះត្រូវបានចែកចាយព្រោងព្រាតពាសពេញបណ្តាញសង្គមដូចជា Facebook, Twitter និង TikTok ខណៈអ្នកលេងអ៊ីនធើណិតមួយចំនួនអះអាងថា ជាកម្ទេចកម្ទីយាន Titan។
ពួកគេបានបង្ហោះរូបភាពនេះ បន្ទាប់ពីឆ្មាំឆ្នេរសមុទ្រអាមេរិកប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនាថា បំណែកនៃយានជ្រមុជទឹករបស់ក្រុមហ៊ុន OceanGate ត្រូវបានរកឃើញហើយ។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនេះមិនមែនជាបំណែករបស់យាន Titan ទេ ប៉ុន្តែវាជាសំណល់ពីកប៉ាល់ ទីតានិកដែលថតបានកាលពីឆ្នាំ២០០៤ ប៉ុណ្ណោះហើយរូបភាពរបស់យាន Titan មិនទាន់ត្រូវបានគេបញ្ចេញឲ្យឃើញឡើយ។
មិនត្រឹមប៉ុណ្ណឹង រូបភាពនេះ ត្រូវបានគេប្រើប្រាស់រួចទៅហើយ ក្នុងអត្ថបទព័ត៌មានមុនៗដែលចុះផ្សាយអំពីការលិចកប៉ាល់ដ៏ល្បីល្បាញក្នុងឆ្នាំ១៩១២។
រូបភាពដើម គឺត្រូវបានផ្តល់ដោយវិទ្យាស្ថានស្រាវជ្រាវ និងរុករកមហាសមុទ្រនៃសាកលវិទ្យាល័យ Rhode Island និងការិយាល័យរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិនៃការរុករកមហាសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ មហាសេដ្ឋីអង់គ្លេសដែលស្លាប់ក្នុងយាន Titan មានកាន់កាប់កំណត់ត្រាពិភពលោក ដល់ទៅ៣

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក